ខេត្តកែប៖អគារផ្ទះសំណាក់ដែលទើបតែសាងសង់បាន៦ជាន់ ត្រូវបានបាក់ទាំងស្រុងពីលើដល់ក្រោម នៅវេលាម៉ោងប្រមាណ១៦រសៀល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិកែប សង្កាត់កែប ខេត្តកែប។តាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលកំពុងសង្គ្រោះបាននិយាយថា អគារដែលកំពុងសាងសង់នេះមានកម្មករសំណង់ប្រុស ស្រី ចាស់ក្មេង ប្រមាណ៣០នាក់ ដែលកំពុងជាប់ក្នុងគំនរអគារបាក់បែកនេះ ហើយពេលនេះក្រុមជួយសង្គ្រោះ បានរុករកឃើញអ្នករងរបួសចំនួន៧នាក់ យកទៅសង្គ្រោះភ្លាម។ ជាមួយគ្នានេះ គេឃើញវត្តមានអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់កំពុងមមាញឹកក្នុងការជួយសង្គ្រោះ។សូមបញ្ជាក់ថា អគារផ្ទះសំណាក់ដែលបាក់រំលំទាំងស្រុងនេះ គម្រោងសាងសង់៧ជាន់ ប៉ុន្តែពេលសាងសង់បាន៦ជាន់ ក៏ស្រាប់តែបាក់រាបដល់ដីតែម្តង ហើយយើងមិនទាន់ដឹងថាក្នុងចំណោមកម្មករជិត៣០នាក់ មិនដឹងថា មានស្លាប់ និងរបួសប៉ុន្មាននៅឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនជាតិតៃវ៉ាន់២នាក់ ពាក់ព័ន្ធករណី ផលិតនិងប្រើប្រាស់គ្រឿងញៀន (សហការី)
រដ្ឋបានខេត្តស្វាយរៀង ប្រារព្ធមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជម្នះ ៧មករា (សហការី)
សម្តេចតេជោ ហ៊ុន សែន ៖ថ្ងៃជ័យជម្នះ៧មករា គឺជាថ្ងៃបើកឡើងវិញនូវទំព័រសករាជថ្មី នៃឯករាជ្យ សេរីភាព សន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម (សហការី)
រដ្ឋបាលខេត្តកំពត ប្រារព្ធខួបលេីកទី៤១ នៃទិវាជ័យជម្នះ៧មករា នៅសាលមហោស្របខេត្ត (សហការី)
ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ខេត្ត ពិនិត្យពិភាក្សា និងសម្រេចលើសំណើ របស់រដ្ឋបាលក្រុង ស្រុក (សហការី)
វីដែអូ