ខេត្តក្រចេះ: ជាក់ស្ដែងនៅវេលាម៉ោង០៤និង៣០នាទី ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ មានសកម្មភាពក្រុមឈ្មួញរកស៊ីដឹកជញ្ជូនសិប្បកម្មកែច្នៃ គ្មានច្បាប់អនុញ្ញាតត្រឹមចំនួន០៥គ្រឿង ដែលបានដឹកចេញពីខេត្តស្ទឹងត្រែង តាមបណ្ដោយផ្លូវជាតិលេខ៧A បម្រុងយកទៅលក់នៅតាមបណ្ដាខេត្តនានា ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧១០ បានធ្វើការស្ទាក់ ចាប់បានភ្លាមៗចំនួន០៥គ្រឿង នៅចំនុចភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះកម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេស ចំនួន០២នាក់ដឹកនាំដោយ លោកវីរៈសេនីយ៍ទោ លី បុព្វសិទ្ធិកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧១០ ចំនួន០៥នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក កើត សម្បត្តិ តាមប្រភពព័ត៌មានបានឲ្យដឹងថាក្រុមរថយន្តដឹកសិប្បកម្មចំនួន០៥គ្រឿងនេះ ធ្វើចរាចរណ៍ដឹកជារៀងរាល់ថ្ងៃ ពេលដែលក្រុមនេះធ្វើចរាចរណ៍លើផ្លូវជាតិម្តងៗ បង្ករភាពអាណាធិបតេយ្យ ជិះវ៉ាប្រជែងគ្នាពេញផ្លូវ ដូចក្នុងរឿងកុនអញ្ចឹង ដោយមិនខ្វល់ពីគ្រោះថ្នាក់ ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះឡើយ ក្រុមរថយន្តដឹកសិប្បកម្មទាំងអស់នេះមានប្រហែលជា១០ ទៅ ២០គ្រឿង ហើយក៏មានរថយន្តខ្លះណាស់មានលួចបង្កប់ឈើប្រណីតផងដែរ បច្ចុប្បន្នវត្ថុតាង រថយន្តសាំយ៉ុងចំនួន០៥គ្រឿង ត្រូវបានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើសង្កាត់អូរគ្រៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនជាតិតៃវ៉ាន់២នាក់ ពាក់ព័ន្ធករណី ផលិតនិងប្រើប្រាស់គ្រឿងញៀន (សហការី)
រដ្ឋបានខេត្តស្វាយរៀង ប្រារព្ធមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជម្នះ ៧មករា (សហការី)
សម្តេចតេជោ ហ៊ុន សែន ៖ថ្ងៃជ័យជម្នះ៧មករា គឺជាថ្ងៃបើកឡើងវិញនូវទំព័រសករាជថ្មី នៃឯករាជ្យ សេរីភាព សន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម (សហការី)
រដ្ឋបាលខេត្តកំពត ប្រារព្ធខួបលេីកទី៤១ នៃទិវាជ័យជម្នះ៧មករា នៅសាលមហោស្របខេត្ត (សហការី)
ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ខេត្ត ពិនិត្យពិភាក្សា និងសម្រេចលើសំណើ របស់រដ្ឋបាលក្រុង ស្រុក (សហការី)
វីដែអូ