ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំស្តីពី ការចេញចូលទីស្តីការក្រសួងមហាផ្ទៃ និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃក្នុងកំឡុងពេលនៃការបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩
Fri,04 December 2020 (Time 11:26 AM)
ដោយ ៖ (ចំនួនអ្នកអាន: 355នាក់)

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ បានដាក់ចេញនូវវិធានការមួយចំនួន សម្រាប់ការចេញចូលទីស្តីការក្រសួងមហាផ្ទៃ និងអង្គភាពនានាក្រោមចំណុះ ដើម្បីទប់ស្កាត់ការចម្លងកូវីដ១៩ ក្រោយ «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា»។

ក្នុងសេចក្តីណែនាំក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងសាធារណជន អំពីវិធានការមួយចំនួន ក្នុងការចេញ-ចូលទីស្ដីការក្រសួងមហាផ្ទៃ និង អង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ដែលមានដូចខាងក្រោម៖

១៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ ដែលមិនធ្វើចត្តាឡីស័ក នឹងត្រូវបានផ្តល់ជូននូវបណ្ណសម្គាល់សម្រាប់ការចេញ-ចូលទីស្ដីការក្រសួងមហាផ្ទៃ និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ។ បណ្ណដែលផ្តល់ជូននេះ តម្រូវឱ្យសាមីខ្លួនសរសេរឈ្មោះ និងចុះហត្ថលេខាដោយផ្ទាល់។

២៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលកំពុងធ្វើចត្តាឡីស័ក មិនត្រូវ បានផ្តល់ជូននូវបណ្ណចេញ-ចូលនេះឡើយ ហើយត្រូវបន្តធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងហ្មត់ចត់ បំផុត តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

៣៖ អគ្គនាយក ប្រធានអង្គភាព ចំណុះក្រសួងមហាផ្ទៃ ត្រូវរៀបចំបញ្ជីឈ្មោះថ្នាក់ដឹកនាំ និងមន្ត្រី ដែល ត្រូវទទួលបានបណ្ណចេញ-ចូលនេះ រួចបញ្ជូនមកអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ។ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ត្រូវចាត់ចែងរៀបចំបណ្ណចេញ-ចូលសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រី ផ្អែកតាមបញ្ជីឈ្មោះដែលទទួលបានពីអគ្គនាយកដ្ឋាន និងអង្គភាព ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងរៀបចំបណ្ណចេញ-ចូលសម្រាប់ផ្តល់ជូនភ្ញៀវ ដែលមានភារកិច្ចចូលមកទីស្ដីការក្រសួងមហាផ្ទៃ និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ។ ទន្ទឹមនេះ ត្រូវរៀបចំសៀវភៅកត់ត្រាប្រចាំថ្ងៃ សម្រាប់ អគ្គនាយកដ្ឋាន និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ធ្វើការកត់ត្រាឈ្មោះ និងកម្រិតកម្ដៅរបស់ ថ្នាក់ដឹកនាំ និងមន្ត្រី ព្រមទាំងសាធារណជន បន្ទាប់ពីបានត្រួតពិនិត្យសុខភាពរួចរាល់។

៤៖ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ត្រូវចាត់មន្ត្រីដើម្បីទទួលលិខិតចេញ-ចូលទាំងអស់ នៅច្រកចូល នៃទីស្ដីការក្រសួងមហាផ្ទៃ ដោយត្រូវអនុវត្តឱ្យបានហ្មត់ចត់នូវវិធានការការពារជំងឺកូវីដ១៩។

៥៖ ថ្នាក់ដឹកនាំ និងមន្ត្រីដែលមានបណ្ណចេញ-ចូល ត្រូវធ្វើការវាស់កំដៅ និងបាញ់សម្អាតខ្លួនប្រាណ និង បាញ់សម្អាតដៃដោយទឹកអាល់កុល នៅច្រកចូលនៃអគារទីស្ដីការក្រសួងមហាផ្ទៃ និងអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ ហើយត្រូវ ចុះឈ្មោះ និងកម្រិតកំដៅ នៅក្នុងសៀវភៅកត់ត្រាប្រចាំថ្ងៃ។ ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីដែលមានកម្ដៅលើសពី ៣៧អង្សារ មិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងអគារទីស្ដីការ ក្រសួងមហាផ្ទៃ និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃឡើយ ហើយសាមីខ្លួនត្រូវរួសរាន់ទៅពិគ្រោះ យោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ឬទាក់ទងទៅភ្នាក់ងារសុខាភិបាល តាមរយៈទូរសព្ទលេខ ១១៥។

៦៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួង ស្ថាប័នផ្សេង មន្ត្រីនៃអង្គការសង្គមស៊ីវិល វិស័យឯកជន ព្រមទាំងសាធារណជន ដែលមានភារកិច្ចចូលមកទីស្ដីការក្រសួងមហាផ្ទៃ និងអង្គភាពនានាចំណុះ ក្រសួងមហាផ្ទៃ ត្រូវឆ្លងកាត់ការត្រួតពិនិត្យ ការវាស់កំដៅ ការបាញ់សម្អាតខ្លួនប្រាណ និងបាញ់សម្លាត ដៃដោយទឹកអាល់កុល ព្រមទាំងត្រូវចុះឈ្មោះ និងកម្រិតកំដៅ នៅក្នុងសៀវភៅកត់ត្រាប្រចាំថ្ងៃនៅតាម ច្រកចូលនៃទីស្ដីការក្រសួងមហាផ្ទៃ និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ។

៧៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងភ្ញៀវទាំងអស់ ត្រូវពាក់បណ្ណ ចេញ-ចូល ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ជាប់ជាប្រចាំ និងត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ក្នុងពេលមាន វត្តមាន និងពេលបំពេញការងារ ក្នុងទីស្ដីការក្រសួងមហាផ្ទៃ និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ