ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
តុលាការខេត្តកំពត សម្រេចឃុំខ្លួនបុគ្គលឈ្មោះ ងិន ស៊ុយទ្រី ដែលបានបង្កើត Facebook ក្លែងក្លាយបង្ហោះសារជេរប្រមាថថ្នាក់ដឹកនាំ ក្រោមបទចោទចំនួន៤
Fri,18 December 2020 (Time 11:35 AM)
ដោយ ៖ (ចំនួនអ្នកអាន: 397នាក់)

(កែប)៖ យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនបានបញ្ជាក់ថាបុគ្គលនេះ ត្រូវបានចោទប្រកាន់ពីបទ បរិហាកេរ្ដិ៍ជាសាធារណៈ, ជេរប្រមាថជាសាធារណៈ, ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍, ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងរូបភាព និងសម្ភារអាសអាភាស។
គួរជម្រាបថា បុគ្គលដែលបង្កើតគណនី Facebook ក្លែងក្លាយជាច្រើន រួចបង្ហោះជេរប្រមាថបរិហាកេរ្តិ៍ថ្នាក់ដឹកនាំ អភិបាលខេត្ត និងស្នងការនគរបាលខេត្តមួយចំនួន ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលជាកន្លែងរស់នៅរបស់ជនសង្ស័យតែម្តង។
បើតាមរបាយការណ៍ ជនសង្ស័យដែលកម្លាំងរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាចាប់ខ្លួននេះ ឈ្មោះ ងិន ស៊ុយទ្រី អាយុ២៥ឆ្នាំ រស់នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។
សូមបញ្ជាក់ថា យុវជនរូបនេះមានចេតនាទុច្ចរិត បានបង្កើតគណនី Facebook ក្លែងក្លាយជាច្រើនធ្វើការជេរប្រមាថ បរិហាកេរ្តិ៍ បំប៉ោងព័ត៌មានបំពុលសង្គម បង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបរិហារកេរ្តិ៍លើថ្នាក់ដឹកនាំកំពូល អភិបាលខេត្ត រហូតដល់ស្នងការនគរបាលខេត្តមួយចំនួន ដោយគេបានសរសេរនូវភាសាអសុរោះ កាត់តរូបភាពលើគណនី Facebook ក្លែងក្លាយទាំងនោះ។
យុវជន ងិន ស៊ុយទ្រី បានសារភាពថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់តាំងពីដើមឆ្នាំ២០១៦ ក្រោយមកនារីរូបនោះ បានផ្លាស់ប្ដូរមកធ្វើការ នៅរាជធានីភ្នំពេញ តាំងពីពេលនោះមកទំនាក់ទំនងរបស់គេបានត្រូវឃ្លាតឆ្ងាយ និងដោយសារនាង មានទំនាក់ទំនងជាមួយបុរសជាច្រើនផ្សេងទៀត ធ្វើឲ្យគេកើតចិត្តប្រច័ណ្ឌ ហើយក៏បានបង្កើតគណនីក្លែងក្លាយជាឈ្មោះរបស់នាង ឪពុកនាង និងជាមិត្តភ័ក្ររបស់នាងជាច្រើនទៀត ដើម្បីវាយប្រហារថ្នាក់ដឹកនាំកំពូលៗ ចេតនាដើម្បីទម្លាក់កំហុសនារីរូបនោះ ព្រមទាំងមិត្តភ័ក្រដៃគូស្នេហា និងគ្រួសាររបស់នាង។
អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជានាយកដ្ឋានជំនាញនគរបាលបច្ចេកវិទ្យា បានក្រើនរំលឹកដល់អ្នកលេងបណ្តាញសង្គម សូមប្រើប្រាស់បណ្តាញសង្គម ប្រកបដោយក្រមសីលធម៌ ជាពិសេសកុំប្រើប្រាស់បណ្តាញសង្គម ធ្វើជាទីលានបញ្ចេញកំហឹងសងសឹកស្នេហា ដែលនាំឲ្យអាប់ឱនដល់ប្រពៃណី ដ៏ផូរផង់របស់ជាតិ ហើយនិងកុំព្យាយាមប្រើប្រាស់បណ្តាញសង្គម ដើម្បីប្រព្រឹត្តបទល្មើស ព្រោះមិនអាចគេចចេញពីសំណាញ់ច្បាប់បានឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ