ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុកស្នួលខេត្តក្រចេះរងការចោទប្រកាន់ថា កំពុងតែប្រព្រឹត្តអំពើពុករលួយ បណ្ដោយឲ្យរថយន្តដឹកទំនិញបើកគេចពីរការថ្លឹង
Wed,16 December 2020 (Time 12:07 PM)
ដោយ ៖ (ចំនួនអ្នកអាន: 326នាក់)

ខេត្តក្រចេះ ÷ រថយន្តដឹកជញ្ជូនទំនិញជាច្រើនគ្រឿងក្នុង១យប់ៗមិនក្រោមពីរ១០ទៅ១៥គ្រឿងនោះទេដែលចរាចណ៌លើកំណាត់ផ្លូវជាតិមួយនេះជាក់ស្តែង នៅយប់ថ្ងៃទី១៥-១៦ខែ ធ្នូ ឆ្នាំ ២០២០ សកម្មភាពរថយន្តខ្នាតយក្សធំៗ ប្រភេទ វេអង និង យីឌុប ភ្លៅ៥ ដឹកផ្ទុកទំនិញសំពីងសំពោងមានកំពស់លើសពីរច្បាប់បានកំណត់ ហើយបានបើកបរ គេចចេញពីស្ថានីយ៍ថ្លឹងរថយន្ត មានជ័យ វៀងចេញទៅតាមថ្នល់ចិន ផ្លូវបែកជាបួន ត្រង់ចំណុចគីឡូម៉ែត្រលេខ៧៩ សៀតាម ប៉ុស្តិ៍នគរបាល ឃុំស្រែចារ តាមផ្លូវចិន ស្ថិតនៅក្នុង ភូមិមានជ័យ ឃុំ ស្រែចារ ស្រុកស្នួល ខេត្តក្រចេះ បន្តកន្ទុយគ្នាទាំងយប់ទាំងថ្ងៃ ជាច្រើនគ្រឿង ដឹកយ៉ាងរំភើយដោយគេសង្ស័យថាមានការបើកភ្លើងខៀវពីប្រធានស្ថានីយជញ្ជីងមួយកន្លែងខាងលើនេះទើបអាចបើកគេចពីរការថ្លឹងបានទោះយ៉ាងណាក៏ដោយក៌លោកប្រធានស្ថានីយរូបនេះបិទបាំងព័ត៌មានមិនដែលរាយការណ៌ជូនទៅលោកប្រធានមន្ទីរនោះឡើយជាពិសេសនោះសំណូមពរដល់លោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស គួរត្រូតពិនិត្យមើលទង្វើររបស់លោកប្រធានស្ថានីយ៌ជញ្ជីងខាងលើនេះផងបានធ្វើឱ្យបាត់បង់នៅថវិកាចូលរដ្ឋបង្វែរមកចូលហោប៉ាវវិញ។

យោងតាមប្រភពសាកសួរបន្ថែមបានបញ្ជាក់ថា ទោះបីពួកគេបើកគេចនិងដឹកជញ្ជូនទំនិញដឹកជញ្ជូនកសិផលផ្ទុកមិនលើសទម្ងន់ឬលើសទម្ងន់ ក៏ត្រូវបង់លុយតាមការកំណត់របស់លោកប្រធានស្ថានីយ៍ថ្លឹងរថយន្ត មានជ័យដដែលមិនអាចតវ៉ាបានឡើយ។
យោងតាមប្រភពដដែលបន្តទៀតថារថយន្តណាដែលផ្ទុកលើស ទម្ងន់ដែលច្បាប់បានកំណត់ត្រូវចាត់វិធានការយ៉ាងតឹងរឹង និង ម៉ឺងម៉ាត់បំផុត តាមផ្លូវច្បាប់គឺ ត្រូវចាប់ឃាត់រថយន្តល្មើសនោះទុករយៈពេល២ឆ្នាំ និង ដក ហូតយកលិខិតប័ណ្ណបើកបរយកមករក្សាទុករយៈពេល២ឆ្នាំ ដូចគ្នា ដើម្បីទុកជាការព្រមាន កុំឱ្យម្ចាស់រថយន្ត និងអ្នកបើកបរចេះតែបន្តល្មើសច្បាប់ដដែលៗ តែបទបទបញ្ជាដ៏ថ្លៃថ្លារបស់ប្រមុខដឹកនាំ ក្រសួងសាធារណការនេះ គ្មានប្រសិទ្ធិភាពនៅ ឡើយ ព្រោះពួកពូៗ មន្ត្រីថ្នាក់ក្រោម នៃមន្ទីរសាធារណការខេត្តក្រចេះ មិនទាន់យកចិត្តទុកដាក់អនុវត្តតាមបទបញ្ជានោះទេ។
ចំណែកលោក ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះវិញលោកមិនដែលបានទទួលព័ត៌មានពីរ លោកប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តភូមិមានជ័យនិងបក្ខពួកតែងតែធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួននោះ
យោងតាមប្រភពមន្ត្រីអត់លិឍរបស់លោក ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតគ្នារជាបក្សពួកខ្លះត្រូវថ្នាំខ្លះទៀតក៌ក្លាចអំណាចបុណ្យស័ក្កផងនោះទើបគ្មានរបាយការណ៌និងព័ត៌មានជូនលោកប្រធានមន្ទីរសាធារណការខេត្តក្រចេះបែបនេះ ទើបបណ្តោយឲ្យលោកប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តនោះហេតុនេះសូមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោកប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តភូមិមានជ័យ ឃុំ ស្រែចារ ស្រុកស្នួល ខេត្តក្រចេះនិងបក្ខពួកនេះផង។
អង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថាការផ្សព្វផ្សាយខាងលើនេះ គឺជាសេចក្តីរាយការណ៌មួយជូនដល់លោកប្រធានមន្ទីរសាធារណការខេត្តក្រចេះក៏ដូចថ្នាក់ដឹកនាំក្នុងខេត្តក្រចេះបានជ្រាបជាព័ត៌មាននិងមានដំណោះស្រាយណាមួយជូនពួកក្រុមអាជីវករដឹកជញ្ជូនទំនិញ ដឹកជញ្ជូនកសិផលឆ្លងកាត់ស្ថានីយ៍ជញ្ជីងមានជ័យ វៀងចេញទៅតាមថ្នល់ចិន ផ្លូវបែកជាបួន ត្រង់ចំណុចគីឡូម៉ែត្រលេខ៧៩ សៀតាម ប៉ុស្តិ៍នគរបាល ឃុំស្រែចារ តាមផ្លូវចិន ស្ថិតនៅក្នុង ភូមិមានជ័យ ឃុំ ស្រែចារ ស្រុកស្នួល ខេត្តក្រចេះ
ទាំងអស់ផងដែរ។ជុំវិញករណីខាងលើនេះភ្នាក់ងាររបស់យើងមិនទាន់អាចសុំការស្រាយបំភ្លឺពីសំណាក់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុកស្នួលខេត្តក្រចេះ និងអ្នកដែលពាក់ព័ន្ធបានទេ ហើយភ្នាក់ងាររបស់យើងរងចាំការស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ ។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ