ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
មេឈ្មួញដីធ្លីញីៗ២នាក់ កំពង់ធ្វើឱ្យប្រជាពលរដ្ឋ១៦គ្រួសារ មានការ ឈឺចាប់ដ៏រ៉ាំរ៉ៃ អស់ជាច្រើនឆ្នាំ ព្រោះរួមគំនិតគ្នាប្រើល្បិចកលដ៏សាហាវព្រៃផ្សៃ និងពិសពុលបំផុត រំលោភដីធ្លីពួកគាត់អស់ចំនួន ៣០ហិកតា
Mon,14 December 2020 (Time 11:31 AM)
ដោយ ៖ (ចំនួនអ្នកអាន: 361នាក់)

ប្រជាពលរដ្ឋចំនួន១៦ គ្រួសារ បានមានសតិអារម្មណ៍ នឹងថ្នាក់ដឹកនាំខេត្ត ដោយសារ អ្នកស្រី លីន នៅភ្នំពេញ និងអ្នកស្រី យុគ គឹមឡេង ហៅចែអូន រស់នៅក្នុងស្រុកស្ទោង ជាអ្នករៀបដីធ្លីលក់ នៅតំបន់នោះ តាំងឆ្នាំ២០០៧មកម្លេះ។ តែនៅក្នុងការរៀបចំដីដែលមានទំនាស់នៅខាងលើនោះ លោក មិន ផាត មេឃុំទ្រា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា ÷ ដីចំនួនជិត 300 ហិកតា ជាដីរបស់ឈ្មោះ ចែ លីន នៅភ្នំពេញកាលណោះ បានប៉ះពាល់ដីពលរដ្ឋ៣០ហិកតា។

លោកមេឃុំបានបញ្ជាក់ទៀតថា ÷ បច្ចុប្បន្ននេះកំពុងតែប្ដឹងផ្ដល់គ្នារវាងប្រជាពលរដ្ឋនិងម្ចាស់ដីដែលមានឈ្មោះ ចែ លីន ទៅតុលាការក៏ប៉ុន្តែព័ត៌មានបានបញ្ជាក់មកពីគ្រប់មជ្ឈដ្ឋានជុំវិញករណីរឿងទំនាស់ដីធ្លីនៅក្នុងភូមិពពាយ ប្រជាពលរដ្ឋចំនួន 16 គ្រួសារបានចោទប្រកាន់ទៅលើឈ្មោះ យុគ គឹមឡេង ហៅ ចែអូន បានប្រើល្បិចគ្រប់បែបយ៉ាងធ្វើបាបប្រជាពលរដ្ឋណាស់ ព្រោះអីកាលណោះប្រជាពលរដ្ឋត្រូវលក់ដីរបស់គាត់ ទៅឲ្យថៅកែផ្សេងនោះទេ ក៏ប៉ុន្តែឈ្មោះយុគ គឹមឡេង ហៅចែអូន នេះ បានប្រាប់ពួកគាត់ថា ឲ្យដកពាក្យពីថោកែផ្សេង មកលក់ឱ្យថៅកែ របស់ខ្លួនវិញ ស្រាប់តែពួកគាត់ បានដកពាក្យ ពីថៅកែផ្សេងមកលក់ឱ្យ យុគ គឹមឡេង ហៅចែអូនវិញ ស្រាប់តែពួកគាត់ ផ្តិតមេដៃឱ្យរួច បែរជាមិនព្រមឱ្យលុយពួកគាត់ទេ បែរជានាំគ្នារួមគំនិតឃុបឃិតគ្នា ស៊ីដាច់ដីរបស់ពួកគាត់ ឆៅៗ យ៉ាងសាហាវ ឃោឃៅ ទៅវិញ ។

ចំណែកលោកឃុំ ដូង និង លោកមេ ភូមិពពាយបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នេះថា ÷ ដីនេះមានទំនាស់ជាច្រើនឆ្នាំមកហើយ ពិតប្រាកដមែន ដែលពួលមេឈ្មួញទាំង២នាក់ខាងលើ ធ្វើបាបប្រជាពលរដ្ឋចំនួន 16 គ្រួសារ ដោយបានរំលោភយកដីធ្លី អស់ ចំនួន ៣០ ហិកតា របស់ពួកគាត់ គ្មានត្រាប្រណីយ៉ាងសាហាវទាំងកំរោលតែម្ដង ដែលនៅក្នុងដីរបស់ចែលីនមានចំនួនជិត៣០០ហិកតានោះ លោកមេឃុំទ្រា និង លោកមេភូមិពពាយ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងដូចៗគ្នាថា ច្បាប់ឈូសឆាយដីធ្លឺគឺមានតែអាជ្ញាធរបានហាមដាច់ខាត គឺមិនឲ្យប៉ះពាល់ឈូសឆាយ ដីធ្លីណាដែលកំពង់មានជម្លោះនោះទេ ត្រូវឈ្វាលទុកឲ្យប្រជាពលរដ្ឋដើម្បីរង់ចាំការដោះស្រាយជាមុនសិន។ក៏ប៉ុន្តែភាគីចែលីន បានអះអាងថា÷ ដីរបស់គាត់ គឺមានប្លង់ត្រឹមត្រូវ គាត់បានទិញតាំងពី ឆ្នាំ២០០៧ មកម្លេះ គាត់បានបញ្ជាឲ្យគ្រឿងចក្រឈូសយកទាំងអស់ហ្នឹងតែម្ដង ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹង ពីឃុំ ទៅស្រុក ពីស្រុក ទៅតុលាការ មតិភាគច្រើន អ្នករស់នៅ ក្នុងឃុំទ្រា មានសតិអារម្មណ៍ចំពោះថ្នាក់ ចំពោះដឹកនាំ ហើយបាននាំគ្នារិះគន់ចំៗថា÷ប្រជាពលរដ្ឋមិនមានអីខុសច្បាប់នោះទេ រឿងនេះមកពីឈ្មោះយុគ គឹមឡេង ហៅចែអូន ប្រើរល្បិចគ្រប់បែបយ៉ាង ដើម្បីរំលោភយកដីរបស់ពួកគាត់ឆៅៗតែម្ដង បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីរាជការទាំងអស់ នៅក្នុងស្រុកស្ទោង សូមសំណូមពរទៅថ្នាក់ដឹកនាំក្រសួងមួយចំនួន ដែលពាក់ព័ន្ធទាំងអស់ សូមមេត្តាជួយរកយុត្តិធម៌ឱ្យប្រជាពលរដ្ឋផងទាន ! កុំឲ្យចេះតែជឿ លើពាក្យលួងលោមរបស់ឈ្មោះ យុគ គឹមឡេង ហៅ ចែអូន តទៅទៀត ព្រោះចែៗ ២នាក់នេះពូកែខាងប្រើល្បិចកល ដើម្បីបំភាន់ភ្នែកថ្នាក់ដឹកនាំ ខ្លាំងណាស់។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ