ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ឈ្មួញឈើ២នាក់អស់ល័ក្ខជាប់អន្ទាក់សមត្ថកិច្ចស្រុកប្រាសាទបាគងប៉ុន្តែដោះលែងវិញហើយ
Sun,13 December 2020 (Time 05:57 AM)
ដោយ ៖ (ចំនួនអ្នកអាន: 342នាក់)

ខេត្តសៀមរាប: ឈ្មួញឈើ២នាក់ដែលល្បីល្បាញថាដឹកជញ្ជូនឈើយ៉ាងគគ្រឹកគក្រែងនោះត្រូវបានកំលាំងអធិការស្រុកប្រាសាទបាគងឃាត់ខ្លួនរួមនឹងវត្ថុតាងគឺមានឈើ2,92ម៉ែត្រគូបនឹងរថយន្តមួយគ្រឿងម៉ាកREVO។

ឈ្មួញឈើ២នាក់អស់ល័ក្ខត្រូវជាប់អន្ទាក់សមត្ថកិច្ចស្រុកប្រាសាទបាគងប៉ុន្តែត្រូវបានដោះលែងវិញហើយ

ខេត្តសៀមរាប:ឈ្មួញឈើដែលល្បីខាងដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រែងនោះត្រូវបានកំលាំងអធិការស្រុកប្រាសាទបាគងឃាត់ខ្លួនរួមនឹងវត្ថុតាងមានឈើចំនួន2,92ម៉ែត្រគូបនឹងរថយន្តមួយគ្រឿងម៉ាកREVOឥឡូវនេះត្រូវបានដោះលែងវិញហើយដោយគ្រាន់ធ្វើការពិន័យតែប៉ុណ្ណោះប៉ុន្តែចំពោះវត្ថុតាងនៅតែរក្សាទុកដដែល។

បើតាមសមត្ថកិច្ចបានអោយដឹងថាការបង្ក្រាបនេះធ្វើឡើង នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៥និង៣០នាទី ព្រឹក ដោយ កំលាំងអធិការ ស្រុកប្រាសាទបាគង សៀមរាបនៅលើដងផ្លូវភូមិគោកចាន់ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប
យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកប្រាសាទបាគង ប្រតិបត្តិការនេះ សមត្ថកិច្ច ក៏បានឃាត់ខ្លួនមនុស្ស២នាក់ផងដែរ។
ទី១ឈ្មោះកែវ ឧត្ដមហៅធារ៉ា ភេទប្រុសអាយុ៣០ឆ្នាំ នៅភូមិគោកធ្លក ឃុំកណ្តែកស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ទី២ឈ្មោះទុយ វុទ្ធីហៅចៀន ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិដើមផ្តៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
ដោយដកហូតវត្ថុតាងឡានម៉ាក REVO ពណ៌សសេរីឆ្នាំ២០១៦ចំនួន១គ្រឿង។ឈើផ្ចឹក ចំនួន2,92ម៉ែត្រគូប។

គួររំលឹកផងដែរថាឈ្មួញឈើខាងលើកន្លងទៅ ត្រូវបានបណ្ដាញសារព័ត៌មាន មួយចំនួន បានធ្វើការផ្សព្វផ្សាយ ថាបានដឹកជញ្ជូនឈើ យ៉ាងគគ្រឹកគ្រេង ពីភូមិត្រពាំងថ្មរ ឬពីភូមិអូរអាកុក ស្រុកស្វាយលើ ខេត្តសៀមរាប ចូលទៅក្រុងសៀមរាប ឆ្លងកាត់មុខស្នាក់ការ ទីមួួយមុខស្នាក់ការព្រៃពូជរបស់លោករិទ្ធដែរគេហៅថាតាលេន ទីពីរស្នាក់ការបរិស្ថានក្បាលប្រើស ទីបីស្នាក់ការកងរាជអាវុធហត្ថស្រុកស្វាយលើ ទីបួនស្នាក់ការមន្រ្តីបរិស្ថានអូរថ្មដាប់ ទីប្រាំគឺសង្កាត់រដ្ឋបាលព្រៃឈើដើមស្រឡៅដែលមានលោកម៉ែនវទ្ធី(ហៅឡយ)ជាប្រធាននិងជាច្រើនស្ថាប័នទៀត មិនដែលមានសមត្ថកិច្ច ណា បង្ក្រាបទេ ទើបតែលើកនេះ ត្រូវបានអស់ល័ក្ខដោយសារលោកអធិការស្រុកប្រាសាទបាគង។

ជុំវិញករណីនេះក៏មានមហាជនខ្លះបានលើកឡើងជាសម្ងល់ថាចុះបើឈ្មួញរូបនេះដឹកឆ្លងកាត់ជាច្រើនកន្លែងមកហើយតែមិនអីចុះហេតុអីក៏មកជាប់ដៃរបស់អធិការស្រុកប្រាសាទបាគងទៅវិញ?តើមានអាថកំបាំងអ្វីជុំវិញករណីនេះ?៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ