ខេត្ត ព្រះសីហនុ÷ក្រោយពីអង្គភាពសារព័ត៌មានជាច្រើនបានចុះផ្សាយរឿងលោក សុខ រ៉ាថន មានតួរនាទីជានាយរងលេខាធិការដ្ឋានសេនាធិការចម្រុះអគ្គបញ្ជាការ ដឹកនាំដោយឈ្មោះ សុខ សាន្តនិងបក្សពួកមួយចំនួនទៀតតែងតែដើរធ្វើសកម្មភាព ដើរយកដីយ៉ាងអនាធិបតេយ្យ ខណ:ពេលខ្លួនដឹងថា ហាងឆេងដីធ្លីនៅតំបន់នោះ ហក់ឡើង មានតម្លៃខ្ពស់ និងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់នោះ។ជាក់ស្ដែងនៅយប់ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ 2020 អង្គភាពសារព័ត៌មានយើងបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋឲ្យជួយផ្សព្វផ្សាយពីររឿង លោក សុខ រ៉ា ថន ដើម្បីឲ្យថ្នាក់ដឹកនាំខាងលើៗឲ្យបានដឹងពីសកម្មភាពដ៏គឃ្លើនបក្សពួកសង្គមងងឹតមួយក្រុមនេះតែងតែឆ្លៀតឱកាសអុកឡុកនិងវាទទីប៉ះពាល់ដល់ប្រជាពលរដ្ឋកក្តាទាំងនេះបានធ្វើឱ្យប៉ះពាល់ ដល់ការរស់នៅ ដោយសុខសាន្ត របស់ប្រជាពលរដ្ឋរស់នៅ តំបន់នោះ ជាពិសេសបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នូវអនុសាសន៍ សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថា ÷ 《អគុណសន្តិភាព》ដែលថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាយើង មួយចំនួនធំ បានគោរពប្រតិបត្តិតាមគ្រប់ៗគ្នា របស់អនុសាសន៍ខ្ពង់ខ្ពស់ ដ៏ថ្លៃថ្លាមួយនេះ កំពង់នាំឱ្យមានការអភិវឌ្ឍន៍ ជឿនលឿន សំបូររុងរឿង ភ្លឺត្រចះត្រចង់តទៅអនាគត ។យោងតាមបានរាយការណ៍ពាក្យបណ្តឹងបានរាបរាប់រឿងរ៉ាវមូលបង្កាច់និងបង្ករបញ្ហាជាច្រើន ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភយ័ព្រួយ ក្តៅក្រហាយទាំងយប់ទាំងថ្ងៃ នាពេលបច្ចុប្បន្ននេះ។ សកម្មភាពរបស់ជនទាំងនោះ គឺធ្វើឡើងដោយមានក្បាលម៉ាស៊ីនច្បាស់លាស់ ដែលបានរៀបចំឡើងដោយបែងចែកគ្នាជាក្រុមៗ មានដូចជាក្រុមវាស់ដីដោយប្រើឧបករណ៍ជីភីអេស ក្រុមប្រើប្រាស់គ្រឿងចក្រ ក្រុមជនអនាធិប្បតេយ្យ និងក្រុមពួកកាងដីធ្លីដែលមានមន្ត្រីអាងអំណាចមួយចំនួនតូចចូលរួម។ ទង្វើរបស់ពួកគេបានប្រើប្រាស់ក្រុមជនអនាធិបតេយ្យមកអុកឡុកជាមុន ដើម្បីឲ្យប្រជាពលរដ្ឋមានការភិតភយ័រត់ចោលផ្ទះសម្បែងទៅកាន់កន្លែងមានសុវត្ថិភាព ហើយពួកគេទាំងនោះ ឆ្លៀតឱកាសយកដីប្រជាពលរដ្ឋតែម្តង។ ពួកគេបានប្រើប្រាស់គ្រឿងចក្រចូលឈូសឆាយផ្ទះសម្បែងប្រជាពលរដ្ឋទាំងយប់ហក់ចូលរបងផ្ទះរបស់ប្រជាពលរដ្ឋដើម្បីលួចមាន់ ទា ឆ្កែ កសិផល និងទ្រព្យសម្បត្តិផ្សេងៗដែលមាន ហើយយកមកផ្តុំគ្នាស៊ីផឹកទាំងយប់យ៉ាងគគ្រឹកគគ្រេង ដោយគ្មានការខ្លាចញញើតដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងតំបន់នេះឡើយ។ភាគច្រើននៃក្រុមជនអនាធិប្បតេយ្យទាំងនោះ គឺមិនមានអគ្គសញ្ញាណច្បាស់លាស់នោះទេ ហើយភាគច្រើននៃពួកជនទាំងនោះ ជាពួកញៀនថ្នាំ ប្រើចំពាមកៅស៊ូ កាំបិត ពូថៅ ដំបង ដុំថ្ម បំពង់ទីប ដាវសាម៉ូរៃ និងអាវុធខ្លីជាដើម។ល។ ដើម្បីលួចឈូសឆាយ និងចូលកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋយ៉ាងអនាធិប្បតេយ្យ។ បន្ទាប់មកពួកគេបានធ្វើការសហការជាមួយក្រុមមន្ត្រីមានអំណាចមួយចំនួនតូចទាំងនោះ មករៀបចំការបោសសម្អាតរួមទាំងរៀបចំផែនការទម្លាក់កំហុសទៅខាងភាគីប្រជាពលរដ្ឋណាដែលហ៊ានតបត និងតវ៉ាប្រឆាំងទាស់ជាមួយក្រុមពួកគេ រួមទាំងបោះពាក្យគម្រាមសម្លាប់ ចាប់ដាក់គុក និងយកការរស់នៅរបស់ប្រជាពលរដ្ឋមកធ្វើជាល្បែងចាក់ភ្នាល់ថា នឹងវាយផ្ទះអ្នកនេះ អ្នកនោះ និងបញ្ចេញរូបភាពដែលមិនបានបញ្ជាក់ប្រភពច្បាស់លាស់ យកមកគម្រាមសម្លាប់ថែមទៀត។មតិជាច្រើនរបស់ប្រជាពលរដ្ឋសុទ្ធតែមានការងឿងឆ្ងល់យ៉ាងខ្លាំងថា_ចុះមូលហេតុអ្វីបានជាសកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅចំកណ្តាលខេត្តព្រះសីហនុយ៉ាងនេះហើយ ហើយនៅតែមិនបានដឹងឮដល់អាជ្ញាធរមានសមត្ថកិច្ច ពិសេសអាជ្ញាធរមានសមត្ថកិច្ចនៅឃុំបិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុនេះតែម្តង។ ពួកគាត់នៅតែមានទំនុកចិត្តយ៉ាងមុតមាំថា អាជ្ញាធរមានសមត្ថកិច្ចរបស់ខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុដែលលោកត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែទំនុកចិត្តយ៉ាងខ្លាំងក្នុងនាមជាអភិបាលនៃគណៈអភិបាលខេត្ត ដែលមានអភិបាលកិច្ចដ៏ល្អជាងគេ និងជួយរកដំណោះស្រាយយ៉ាងរលូនរាល់គ្រប់កិច្ចការក្នុងការគ្រប់គ្រងនិងការពារដំបូលសន្តិភាពរបស់សម្តេចជូនប្រជាពលរដ្ឋ។នៅព្រឹកថ្ងៃទី 8 ខែធ្នូឆ្នាំ 2010 20តំណាងក្រុមហ៊ុន ដីសម្បទានសេដ្ឋកិច្ច ហ៊្វូហៃ បានអះអាងថា ÷ កុំថាឡើយបញ្ជាឱ្យគេទៅ កាប់បំផ្លាញផលដំណាំ ឬដុត ឈូសឆាយ ផ្ទះសម្បែង ប្រជាពលរដ្ឋ សូម្បីតែបង្គោល របង១ដើម ក៏ ក្រុម ហ៊ុនមិនឱ្យប៉ះពាល់របស់ប្រជាពលរដ្ឋជាដាច់ខាត ហើយការអភិវឌ្ឍន៍នេះផងដែរ ក្រុមហ៊ុនឈរលើគោលនយោបាយឈ្នះៗ មិនឱ្យប្រជាពលរដ្ឋណារងគ្រោះ ឬ មានការឈឺចាប់ ក្ដៅ ក្រហាយ ស្រក់ទឹកភ្នែក ដោយសារការអភិវឌ្ឍន៍ របស់ក្រុមហ៊ុនឡើយ តែសូមឱ្យប្រជាពលរដ្ឋប្រកាន់នូវភាពសុច្ចរឹត ត្រឹមត្រូវ យុត្តិធម៌ ក្នុងការសម្របសម្រួល ក្នុងការដោះស្រាយបញ្ចប់បញ្ហាទំនាស់រវាងក្រុមហ៊ុន និង ប្រជាពលរដ្ឋ ដែលកំពង់រស់នៅ ក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ជាចុងក្រោយខាងក្រុមហ៊ុនបានសន្យាថា នឹងជូនដំណឹង អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងការសំណូមពរផ្សេងៗ ព្រមទាំងរកពេលវេលា ណា មួយ ដ៏សមស្រប ដើម្បីណាត់ជួបគ្នាដើម្បីធ្វើការដោះស្រាយ ហើយសូមឱ្យប្រជាពលរដ្ឋ យកឯកសារពាក់ព័ន្ធមកជាមួយផង ។អង្គភាពសារពត៌មានយើងបានផ្សព្វផ្សាយភាពដ៌ដែលៗខាងលេីនេះ ជាកាជំរាបជូនដំណឹង ដល់ ថ្នាក់ ដឹកនាំ ក្នុងខេត្ត ព្រះសីហនុ ក៌ដូចជា លោក មេមញ្ជាការកងរាជអាវុធហត្ថ ខេត្ត លោកស្នងការ នគរបាលខេត្ត ឯកឧត្តម គណ:បញ្ជាការឯកភាពខេត្ត ដេីម្បី ជ្រាបជាព័ត៌មាន សង្ឃឹមថា ថ្នាក់ដឹកនាំលោកជ្រាបជាព័ត៌មានហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្ដម នឹងរិះរកមធ្យោបាយណាមួយ ដើម្បីចាត់វិធានការ ទៅតាមផ្លូវច្បាប់ ចំពោះជនឆ្លៀតឱកាសមួយក្ដាប់តូចខាងលើនេះនិងសូមចាត់មន្ត្រីជំនាញឱ្យចុះពិនិត្យទាន់ពេលវេលានិង ទទួបានជោគជ័យ ផងដែរ។អង្គភាពសារព័ត៌មានយើងពុំអាចសុំការបកស្រាយពីរលោកសុខរ៉ាថនបាននោះទេដោយពុំមានលេខទំនាក់ទំនងអង្គភាពយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ។
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ