ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ក្រសួងសុខភិបាល ប្រកាសរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ថ្មីចំនួនពីរនាក់ ខណៈអ្នកប៉ះពាល់រដ្ឋមន្រ្តីការបរទេសនៃប្រទេសហុងគ្រី មានចំនួន៨៨៩នាក់ត្រូវបានធ្វើតេស្ដ
Sat,07 November 2020 (Time 11:56 AM)
ដោយ ៖ (ចំនួនអ្នកអាន: 18នាក់)

ភ្នំពេញ៖ យោងតាមបញ្ជាក់ពីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា បុរសជនជាតិឥណ្ឌា អាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់លេខ០៤ ក្រុងព្រះសីហនុ និងបុរសជនជាតិប៉ាគីស្ថាន អាយុ៣៥ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបន្តជើងហោះហើរនៅប្រទេសកូរ៉ែខាងត្បូង មកដល់កម្ពុជាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។ លទ្ធផលធ្វើតេស្ដវត្ថុសំណាករបស់បុគ្គលទាំងពីរនាក់ខាងលើ គឺវិជ្ជមានវីរុសកូវីដ១៩ ដែលផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ។

ក្រសួងបានបញ្ជាក់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ បានចំនួន ១០៧នាក់ ដែលក្នុងចំនួននេះ មានអ្នកជំងឺទាំងពីរនាក់ខាងលើផងដែរ ។ រីឯ អ្នកដំណើរចំនួន ១០៥ នាក់ ដែលមានលទ្ធផលធ្វើតេស្ដអវិជ្ជមានវីរុសកូវីដ១៩នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំណួន១៤ថ្ងៃ នៅវិទ្យាល័យបុរី១០០ខ្នង ចំនួន ៣០នាក់ សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ១៧នាក់ និងសណ្ឋាគារពីរផ្សេងទៀតក្នុងរាជធានីភ្នំពេញចំនួន ៦០នាក់ ។

នៅថ្ងៃនេះផងដែរ ក្រសួងសុខាភិបាលក៏បានប្រកាស ពីករណីព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ផងដែរ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ដោយឡែក ការធ្វើតេស្ដអ្នកប៉ះពាល់ជាមួយឯកឧត្ដមរដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន ៤៩នាក់ ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជមានវីរុសកូវីដ១៩ទាំងអស់ ។ ដូច្នេះ ចំនួនសរុបអ្នកប៉ះពាល់ទាំងអស់មានចំនួន ៨៨៩នាក់ សម្រាប់ថ្ងៃទី៤ និងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តអវិជ្ជមានទាំងអស់គ្នា ។

បើទោះជាយ៉ាងណា ក្រសួងនៅបន្តក្រើនរំលឹកដល់អ្នកប៉ះពាល់ទាំងអស់ដែលមានលទ្ធផលធ្វើតេស្ដលើកទី១ អវិជ្ជមានវីរុសកូវីដ១៩ ត្រូវបន្តធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានឱ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយសូមត្រឡប់មកធ្វើតេស្ដឡើងវិញចំនួន ៣ដងទៀត នៅវិមានមិត្តភាពនៃទីស្ដីការគណរដ្ឋមន្រ្តី ដែលបានរៀបចំទីតាំងយកវត្ថុសំណាកធ្វើតេស្ដរកវីរុសកូវីដ១៩ ចាប់ពីម៉ោង៧ព្រឹក ទៅតាមកាលបរិច្ឆេតដែលបានកំណត់៖ លើកទី២ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ លើកទី៣ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនជាតិតៃវ៉ាន់២នាក់ ពាក់ព័ន្ធករណី ផលិតនិងប្រើប្រាស់គ្រឿង​ញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបានខេត្តស្វាយរៀង ប្រារព្ធមីទ្ទិញរំ​ឭកខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យ​ជម្នះ ៧មករា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ថ្ងៃជ័យ​ជម្នះ៧មករា គឺជាថ្ងៃ​បើកឡើងវិញនូវទំព័រស​ករាជថ្មី នៃឯករាជ្យ សេរីភាព សន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភា​ពសង្គម (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពត ប្រារព្ធខួបលេីកទី៤១​ នៃទិវាជ័យជម្នះ៧មករា នៅសាលមហោស្របខេត្ត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​ ជាវ តាយ​ ដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ខេត្ត ពិនិត្យពិភាក្សា​ និងសម្រេចលើសំណើ របស់រដ្ឋបាលក្រុង ស្រុក (សហការី)

វីដែអូ