ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
មន្រ្តីនគរបាលប៉ុស្តិ៍ចុងព្រិចម្នាក់យកកាំភ្លើង Ak 47 បាញ់សម្លាប់ មន្ត្រីនគបាលដូចគ្នាចំនួន២រូប រួចធ្វើអត្តឃាតខ្លួនឯង សង្ស័យមានជំងឺសសៃប្រសាទ
Sat,07 November 2020 (Time 11:53 AM)
ដោយ ៖ (ចំនួនអ្នកអាន: 149នាក់)

(ឧត្តរមានជ័យ)៖ មន្រ្តីនគរបាល៣នាក់ នៅប៉ុស្តិ៍នគរបាលចុងព្រិច នៃវរៈនគរបាលការពារព្រំដែនគោកលេខ៩០៥ ក្នុងខេត្តឧត្តរមានជ័យ បានស្លាប់ភ្លាមៗ ក្រោយផ្ទុះអាវុធមួយប្រាវនាល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ នេះបើតាមលោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ។
លោកស្នងការបានបញ្ជាក់ថា នគរបាលដែលបានស្លាប់៣នាក់នេះ រួមមានទី១៖ អនុសេនីយ៍ឯក អុំ ឈយ ជានាយរងប៉ុស្តិ៍ចុងព្រិច ទី២៖ អនុសេនីយ៍ឯក ហ៊ុន ប៊ី ជានាយប៉ុស្តិ៍ចុងព្រិច និងអនុសេនីយ៍ឯក ស្រេង រាសី ជានាយផ្នែកស៊ើបការ។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានបញ្ជាក់ថា ករណីនេះ លោកអនុសេនីយ៍ឯក អុំ ឈយ ដែលនាយរងប៉ុស្តិចុងព្រិច បានយកអាវុធប្រភេទ Ak 47 បាញ់ទៅលើ លោកអនុសេនីយ៍ឯក ហ៊ុន ប៊ី ដែលជា នាយប៉ុស្តិ៍ចុងព្រិច និង អនុសេនីយ៍ឯក ស្រេង រាសី នាយផ្នែកស៊ើបការ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅចំណុចលើផ្លូវយុទ្ធសាស្ត្រក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយជនបង្ក គឺលោកអនុសេនីយ៍ឯក អុំ ឈយ បានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯងស្លាប់នៅហ្នឹងកន្លែងតាមក្រោយតែម្តង។
លោកឧត្តសេនីយ៍ស្នងការ បានបញ្ជាក់ថា ករណីនេះមិនមែនផ្តើមចេញពីរឿងគំនុំនោះឡើយ ហើយជនដៃដល់ធ្លាប់បានសុំទៅមើលជំងឺសសៃប្រសាទកាលពីពេលកន្លងទៅ មុនសុំមកបម្រើការងារវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ