ខេត្តកំពង់ធំ : នៅថ្ងៃទី 30 ខែវិច្ឆិកាឆ្នាំ 2020 វេលាម៉ោង07 ព្រឹកកម្លាំងបរិស្ថានដែលឈរជើងនៅទីនោះបានឆ្មក់ចូលទៅបង្ក្រាប់រថយន្តសាំយ៉ុងចំនួន 4 គ្រឿងដែលចូលទៅដឹកឈើប្រណិតនៅចំណុចឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក៏ប៉ុន្តែនៅពេលដែលកម្លាំងទៅដល់ភូមិពូរោងបានប្រទះឃើញលោកឃិន វណ្ណៈ នាយរងផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ក៏នាំគ្នាដកខ្លួនថយមកវិញចាំពួនស្ទាក់ចាប់នៅចំណុចចម្ការកៅស៊ូរទំរីងលុះដល់ព្រឹកឡើងវេលាម៉ោង07រថយន្តសាំយ៉ុងចំនួន 4 គ្រឿងបានបើកបន្តកន្ទុយគ្នាដូចហែរកឋិនក៏ប៉ុន្តែការបង្ក្រាបចាប់បានតែ 2 គ្រឿងទេ រីឯ 2 គ្រឿងទៀតបានបើករត់សម្រុកទៅខាងមុខបាត់ស្រមោលដោយសារតែកំលាំងបរិស្ថានមានគ្នាតែ 5 នាក់ប៉ុណ្ណោះប្រភពព័ត៌មានបានបន្តទៀតថារថយន្តសាំយ៉ុងចំនួន 4 គ្រឿងនេះបានធ្វើសកម្មភាពយ៉ាងសកម្មដឹករាប់ខែរាប់ឆ្នាំមកហើយដោយមានការឃុបឃិតគ្នាជាមួយលោកសុិន សៀងឡាយ នាយរងសង្កាត់រដ្ឋបាលព្រៃឈើទំរីងនិងលោកឃិន វណ្ណៈនាយរងផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់បើតាមប្រភពច្បាស់ការណ៍បានបង្ហើបឲ្យដឹងថាលោកឃិន វណ្ណៈ កំពុងតែលេងល្បែងឆ្ពិនភ្នែកខ្ចីដៃស្ថាប័នផ្សេងៗឲ្យយកលុយឱ្យយ៉ាងស្រួលរីឯលោកស៊ិន សៀងឡាយ នាយរងសង្កាត់រដ្ឋបាលព្រៃឈើទំរីងវិញគឺជាអ្នកដើរសេដ្ឋកិច្ចយ៉ាងពិសេសរបស់សង្កាត់រដ្ឋបាលព្រៃឈើទំរីងដុះស្លែចាក់គ្រឹះរាប់ឆ្នាំមកហើយតាំងពីព្រៃឈើនៅរហូតព្រៃឈើចង់អស់ទៅវិញ សកម្មភាពដែលមានរាប់ឆ្នាំមកហើយតើលោកប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំមានដឹងពីទង្វើកូនចៅរបស់ក្រោមឱវ៉ាតដែរឬទេហើយលោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំបានជ្រាបដែរឬទេពាក់ព័ន្ធនិងជំនាញចាប់ដៃគ្នាជាមួយឈ្មួញដើម្បីបំផ្លាញព្រៃឡង់សព្វថ្ងៃនេះប្រភពព័ត៌មានបានបន្តទៀតថាសមត្ថកិច្ចដែលឈរជើងនៅមូលដ្ឋាននោះគឺទទួលបានកញ្ចប់លុយពុករលួយទាំងអស់ទើបបទល្មើសដំណើរការដោយរលូនជាចុងក្រោយប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលក៏ដូចសមត្ថកិច្ចដែលមិនពាក់ព័ន្ធសូមសំណូមពរទៅឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមេត្តាចាត់វិធានការមកលើមន្ត្រីដែលអ:សកម្មរស់នៅជាមួយមេឈ្មួញរួមគ្នាបំផ្លាញព្រៃឡង់នោះផងទានចំណែករថយន្តនឹងឈើត្រូវបានសមត្ថកិច្ចជំនាញបរិស្ថានអូសយកមករក្សាទុកនៅព្រះអាទត្យ។
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនជាតិតៃវ៉ាន់២នាក់ ពាក់ព័ន្ធករណី ផលិតនិងប្រើប្រាស់គ្រឿងញៀន (សហការី)
រដ្ឋបានខេត្តស្វាយរៀង ប្រារព្ធមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជម្នះ ៧មករា (សហការី)
សម្តេចតេជោ ហ៊ុន សែន ៖ថ្ងៃជ័យជម្នះ៧មករា គឺជាថ្ងៃបើកឡើងវិញនូវទំព័រសករាជថ្មី នៃឯករាជ្យ សេរីភាព សន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម (សហការី)
រដ្ឋបាលខេត្តកំពត ប្រារព្ធខួបលេីកទី៤១ នៃទិវាជ័យជម្នះ៧មករា នៅសាលមហោស្របខេត្ត (សហការី)
ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ខេត្ត ពិនិត្យពិភាក្សា និងសម្រេចលើសំណើ របស់រដ្ឋបាលក្រុង ស្រុក (សហការី)
វីដែអូ