(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ កងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ និងស្រុកត្បូងឃ្មុំ ដែលមានកម្លាំងចម្រុះ ចុះធ្វើប្រតិបត្តិការរួមគ្នាបង្ក្រាបបទល្មើសជលផល នៅចំណុចភូមិពាម ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ដែលជនល្មើសលួចចូលនេសាទ នៅតំបន់ហាមឃាត់ និងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ហើយដឹកជញ្ជូនមកលក់ឱ្យឈ្មួញកណ្តាល នៅក្នុងឃុំពាមជីលាំង ដើម្បីចែកចាយលក់បន្ត តាមទីផ្សារ។ សមត្ថកិច្ចបញ្ជាក់ថា កាលពីកន្លងទៅថ្មីៗនេះ មានក្រុមលួចនេសាទខុសច្បាប់មួយចំនួន បានលួចចូលតំបន់អភិរក្សមច្ឆជាតិ ជាប់ព្រំប្រទល់ស្រុកត្បូងឃ្មុំ-ក្រូចឆ្មារ ដោយប្រើឧបករណ៍នេសាទខុសច្បាប់ ។ មួយវិញទៀតសូមចូលរួមថែរក្សាការពារមច្ឆជាតិទាំងអស់គ្នា កុំប្រើឧបករណ៍នេសាទខុសច្បាប់ និងកុំនេសាទនៅតំបន់ហាមឃាត់។ជាមួយការបង្ក្រាបនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានផ្តល់ថវិការលើកទឹកចិត្តចំនួន០៥លានរៀលផងដែរ តាមរយៈការបង្ហោះលើគណនីហ្វេសបុកផ្លូវការរបស់ឯកឧត្តម នាថ្ងៃខែឆ្នាំដដែលនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនជាតិតៃវ៉ាន់២នាក់ ពាក់ព័ន្ធករណី ផលិតនិងប្រើប្រាស់គ្រឿងញៀន (សហការី)
រដ្ឋបានខេត្តស្វាយរៀង ប្រារព្ធមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជម្នះ ៧មករា (សហការី)
សម្តេចតេជោ ហ៊ុន សែន ៖ថ្ងៃជ័យជម្នះ៧មករា គឺជាថ្ងៃបើកឡើងវិញនូវទំព័រសករាជថ្មី នៃឯករាជ្យ សេរីភាព សន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម (សហការី)
រដ្ឋបាលខេត្តកំពត ប្រារព្ធខួបលេីកទី៤១ នៃទិវាជ័យជម្នះ៧មករា នៅសាលមហោស្របខេត្ត (សហការី)
ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ខេត្ត ពិនិត្យពិភាក្សា និងសម្រេចលើសំណើ របស់រដ្ឋបាលក្រុង ស្រុក (សហការី)
វីដែអូ