ភ្នំពេញ)៖ ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នៅវិមានសន្តិភាព នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។សម្ដេចតេជោបានថ្លែងថា កាលពីពេលកន្លងទៅថ្មីៗនេះ កម្ពុជាបានផ្ដល់ជំនួយម៉ាសពេទ្យចំនួន ២,០០០,០០០ បន្ទះ និងម៉ាស់ក្រណាត់ចំនួន ១០០,០០០ បន្ទះ បូករួមនឹងសម្ភារវេជ្ជសាស្ត្រដទៃទៀត សរុបជាទឹកប្រាក់ ២,២២៤,០០០ ដុល្លារអាមេរិក បន្ទាប់មក ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួសុខាភិបាល នឹងនាំយកម៉ាស់ដឹកតាមយន្តហោះ ប្រគល់ជូនប្រទេសមីយ៉ាន់ម៉ា ដែលជាជំនួយរបស់កម្ពុជាជួយដល់មិត្តមីយ៉ាន់ម៉ា។កម្ពុជាមិនមែនគ្រាន់តែផ្ដល់ជំនួយលើវិស័យវេជ្ជសាស្ត្រ សុខាភិបាលចំពោះឡាវ និងមីយ៉ាន់ម៉ាប៉ុណ្ណោះទេ តែថែមទាំងត្រៀមផ្ដល់ជំនួយដល់ប្រទេសទីម័រខាងកើតផងដែរ។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ហើយថា សម្ដេចមិនខ្វល់នឹងការរិះគន់ពីមនុស្សមួយក្ដាប់តូចអំពីការផ្ដល់ជំនួយម៉ាស់នេះឡើយ ដោយសម្តេចបានពន្យល់ថា នៅក្នុងសហគមន៍អន្តរជាតិ កម្ពុជាមានកាតព្វកិច្ចចូលរួមជាមួយរដ្ឋ និងប្រជាជាតិដទៃទៀត ដើម្បីផ្ដល់ជំនួយតាមលទ្ធភាពដែលអាចធ្វើទៅបាន។ប្រមុខរាជរដ្ឋាភិបាលបានបន្តទៀថា កម្ពុជាមិនត្រឹមតែជំនួយខាងលើនេះ កម្ពុជាក៏បានផ្ដល់ជំនួយដល់អាយុជីវិត និងសាច់ឈាម ដោយបញ្ជូនកងទ័ពទៅចូលរួមរក្សាសន្តិភាពនៅសុម៉ាលី អាហ្វ្រិកកណ្ដាល លីបង់ និងស៊ូដង់ខាងត្បូងជាដើម ក្រោមឆ័ត្រអង្គការសហប្រជាជាតិទៀតផង។សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «កម្ពុជាក្រ តូចល្អិត ក៏ប៉ុន្តែចិត្តធំទូលាយ»។ តួយ៉ាងដូចជាករណីនាវាទេសចរណ៍វេស្ទ័រដាម កាលពីពេលកន្លងទៅនោះជាដើម។សម្ដេចតេជោបានថ្លែងអំណរព្រះគុណ និងអរគុណចំពោះព្រះមហាក្សត្រ និងសម្ដេចម៉ែ ព្រមទាំងប្រជាជនខ្មែរគ្រប់រូបដែលបានសម្ដែងការព្រួយបារម្ភពីសុខទុក្ខរបស់សម្ដេច៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនជាតិតៃវ៉ាន់២នាក់ ពាក់ព័ន្ធករណី ផលិតនិងប្រើប្រាស់គ្រឿងញៀន (សហការី)
រដ្ឋបានខេត្តស្វាយរៀង ប្រារព្ធមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជម្នះ ៧មករា (សហការី)
សម្តេចតេជោ ហ៊ុន សែន ៖ថ្ងៃជ័យជម្នះ៧មករា គឺជាថ្ងៃបើកឡើងវិញនូវទំព័រសករាជថ្មី នៃឯករាជ្យ សេរីភាព សន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម (សហការី)
រដ្ឋបាលខេត្តកំពត ប្រារព្ធខួបលេីកទី៤១ នៃទិវាជ័យជម្នះ៧មករា នៅសាលមហោស្របខេត្ត (សហការី)
ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ខេត្ត ពិនិត្យពិភាក្សា និងសម្រេចលើសំណើ របស់រដ្ឋបាលក្រុង ស្រុក (សហការី)
វីដែអូ