ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដង ទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី ខេត្តព្រះវិហារវិហារ
Mon,16 November 2020 (Time 11:25 AM)
ដោយ ៖ (ចំនួនអ្នកអាន: 152នាក់)

ខេត្តព្រះវិហារ ÷ ក្រោយមានការបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាទ្រង់ទ្រាយធំ នៅទូទាំងប្រទេស នៅតាមបណ្ដាខេត្តនានា នៃប្រទេសកម្ពុជា ដោយកម្លាំងកងរាជ អាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថតាមបណ្ដាខេត្តសាមី កាលពីអំឡុង ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅថ្មីៗ ដែលយុទ្ធនាការនោះ កម្លាំងនៅក្នុងប្រតិបត្តិការបង្ក្រាបបានធ្វើការដុតបំផ្លាញនិងបំផ្ទុះ កំទេចចោលរថយន្ត បង្កុង ដឹកបទល្មើសប្រភេទរថយន្តបង្កុង និងរថយន្តកែឆ្នៃគ្រប់ប្រភេទ រាប់រយគ្រឿង ។ក្នុងនោះប្រជាពលរដ្ឋមានការត្រេកអរនិងអបអរសាទរ យ៉ាងខ្លាំង ចំពោះចំណាត់ការដ៏ក្ដៅគគុកនេះ ។ ប៉ុន្តែអ្វីដែលខកចិត្តនោះ ក៏ស្រាប់តែលេចចេញនូវទស្សនៈរិះគន់ ក្នុងន័យស្ថាបនា មកសារជាថ្មីម្ដងទៀត ដែលផ្ដើមចេញពីរថយន្តបង្កុងរបស់ ក្រុមឈ្មួញ កំពុងបង្ហាញវត្តមាន ដឹកផលអនុផលព្រៃឈើ យ៉ាងគគ្រឹកគគ្រេង នៅក្នុងព្រៃតំបន់ព្រៃបាក់កន ឋិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។
ជាក់ស្តែងនៅរសៀលថ្ងៃទី១២ និងព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមអ្នកសារព័ត៌មានយើង បានចុះបំពេញប៉េសកកម្ម ក៏ប្រទះឃើញរថយន្តបង្កុងជាច្រើនគ្រឿង ដែលកំពុងធ្វើសកម្មដឹកឈើយ៉ាងអណាធិបតេយ្យ ពាសពេញក្នុងព្រៃតាមសេចក្ដីរាយការណ៍បាន អះអាងថា ÷ មានរថយន្តប្រមាណ១០ គ្រឿងកំពុងដឹកជញ្ជូនឈើ។
ជាក់ស្ដែង ក្រុមអ្នកសារព័ត៌មានយើងបានប្រទះឃើញ ត្រាក់ទ័រចំនួន ២ គ្រឿងកំពុងតែអូសឈើ និងរថយន្តបង្កុងចំនួន២គ្រឿងទៀត កំពុងតែ ខាឈើឡើងលើរថយន្ត និង ដឹកឈើចូលឃ្លាំង រួមទាំងគំនរឈើដូចរូបភាពជាក់ស្ដែងខាងក្រោម ។
បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រុមឈ្មួញអ្នកមានអំណាច កំពុងសំរុកកាប់ឈើដឹកជញ្ជូន យ៉ាងគគ្រឹកគគ្រេងឮលាន់សម្លេងរណារយន្ត និងម៉ាស៊ីនអារឈើទ្រហឹងពេញព្រៃ ដែលពួកគេទាំងនោះបានប្រើប្រាស់រថយន្តបង្កុងដឹកឈើមកទម្លាក់នៅចំណុចក្នុងព្រៃតំបន់ព្រៃបាក់កន ជាប់នឹងព្រៃឡង់ឋិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ហើយក៏ជាប់នឹងព្រំប្រទល់ខេត្តកំពង់ធំផងដែរ ។
គេអះអាងថា.ក្រុមឈ្មួញឈើទាំងអស់នោះ មានងារជាឧកញ៉ា នឹងមានកូនចៅ នៅក្រោមឱវាទ សុទ្ធសឹងជាពួក មេៗឈ្មួញអ្នកមានអំណាច ។ប្រជាពលរដ្ឋនិយាយថា បើពួកគាត់កាប់ឈើបន្តិច បន្តួចដើម្បី យកមកសង់ផ្ទះសម្បែង គ្រាន់នឹងរស់ នៅ ឱ្យបានសមរម្យនឹងគេ តែងតែត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ និង សមត្ថកិច្ចពាក់ព័ន្ធ ធ្វើការចាប់បង្ក្រាប និងគំរាមកំហែង ដាក់គុកច្រវ៉ាក់ ប៉ុន្តែបើសម្រាប់ពួកមេៗឈ្មួញ ឬអ្នកមានអំណាចវិញ ពួកគេធ្វើព្យុះភ្លៀង កាប់បំផ្លាញព្រៃឈើប្រើប្រាស់សុទ្ធតែរណាយន្ត និងគ្រឿងចក្រ គគ្រឹកគគ្រេងយ៉ាងណា ក៏គ្មានអ្នកណាចេញមុខបង្ក្រាបដែរ ។
ជំុវិញនឹងបញ្ហាពាក់ព័ន្ធខាងលើនេះ ក្រុមអ្នកសារព័ត៌មានយើង រង់ចាំការបកស្រាយបំភ្លឺ ពីមន្ត្រីជំនាញ និង សមត្ថកិច្ចពាក់ព័ន្ធ គ្រប់ពេល វេលា រាល់ម៉ោងធ្វើការ។ ដោយ 《ឆ លីហ៊ាង》

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ