ខេត្តសៀមរាប ÷ (10/11/2020) លោក ទិត្យ ណារ៉ុង ស្នង ការនគរបាល ខេត្តសៀមរាប និង លោក ណុប សារ៉ាក់ អធិការក្រុងសៀមរាប អសមត្ថភាព បើកអោយមានសង្វៀនជល់មាន់ ផ្គើននិងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាល នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ មានសេចក្ដីរាយការណ៍មកថា លោកឧត្ដមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាល ខេត្ត សៀមរាប និង លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាល ក្រុងសៀមរាប បាននឹងកំពុងផ្គើនទៅនឹងគោលនយោបាយ ទាំង០៩ ចំណុចភូមិឃុំមានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាល ដោយទុកបណ្ដែតបណ្ដោយ អោយកើតមានល្បែងស៊ីសងដុះស្លែលេងជាច្រើនប្រភេទ នៅក្នុងភូមិសាស្ត្រ ដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង ។ជាពិសេសបាន ទុកអោយមានសង្វៀនប្រជល់មាន់ដ៏ធំ នៅចំកណ្ដាលទីក្រុងសៀមរាប លេងជាច្រើនឆ្នាំ ដែលម្ចាស់ឈ្មោះ ពន្លក ឈ្មោះ វ៉ាន់ លេងនៅ (៨៨៨៨) និងមានមេក្លោង ឈ្មោះ ភា ជាអ្នករត់ការសូកប៉ាន់បង់ប្រាក់ទៅដល់ស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្តសៀមរាប មួយចំនួនធំ។ ប្រភពបានបង្ហើប ឱ្យដឹងថា ÷ ទីតាំងសង្វៀនជល់មាន់នេះផងដែរ ជាពិសេស ល្បែងអាប៉ោង មានលេងចាក់លុយធំៗខ្លាំងណាស់ ។ សូមបញ្ជាក់ថា ÷ ទីតាំងល្បែងស៊ីសងខាងលើ ស្ថិតនៅក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានការលេង ចល័ត ចុះឡើងៗផងដែរ យោងទៅតាមសភាពការណ៍ ជួនកាលទៅលេងនៅទីតាំងបន្ទាយភូមិភាគចាស់ ជូនកាលទៅលេងនៅ ខាងក្រោយវត្តគោកចក ស្ថិតក្នុង ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។សេចក្ដីរាយការណ៍បានបន្តទៀតថា ÷ ល្បែងស៊ីសង ជល់មាន់ខាងលើ បានកើតមានជាច្រើនឆ្នាំមកហើយ ដែលលោកឧត្ដមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាល ខេត្តសៀមរាប និង លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការក្រុងសៀមរាប ធ្វើឡេឡឺៗ ធ្វើមិនដឹងមិនឮ ។ចំណែកលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការក្រុង សៀមរាបវិញ បានអោយដឹងថា ÷ លោកមិនហ៊ានប្រកែកនោះទេ រឿងថា មិនមានល្បែង ស៊ីសងនោះ លោកបានអះអាងថា លោកធ្លាប់ធ្វើការបង្ក្រាបជាច្រើនលើកមកហើយដែរ តែពួកញៀនល្បែងទាំងនោះ នៅតែបន្តលួចលេងរហូត ៕ ដោយ ●《ឆ លីហ៊ាង》
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ