ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
អភិបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យកម្មករប្រមូលសំរាមចូលធ្វើការងារជាធម្មតាវិញ ដោយក្រសួងការងារ នឹងផ្តល់ប្រាក់អតីត ភាពការងារ ទៅតាមដំណាក់កាល
Wed,07 October 2020 (Time 11:36 AM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 179នាក់)

(ភ្នំពេញ)៖ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារទីចាត់ការសាលាបឋមសិក្សាសន្ឋរម៉ុក នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា នៅប៉ុន្មានថ្ងៃនេះ មានការកកស្ទះសំរាម ដោយសារកម្មករក្រុមហ៊ុន ស៉ីទ្រី បានធ្វើកូដកម្មទាមទារប្រាក់អតីតភាព ដែលចំណុចនេះក្រសួងការងារ បានជម្រាបជូនថា ប្រាក់អតីតភាពក្រសួងនឹងផ្តល់ជូនតាមដំណាក់កាល ខណៈដែលកម្មករទាំងអស់នោះ សុំបើកប្រាក់នោះផ្តាច់តែម្តងហើយឈប់ធ្វើការ។

លោកបន្តថា ការទាមទារបែបនេះ ដោយសារពួកគាត់យល់ថា នៅថ្ងៃអនាគតដ៏ខ្លីនេះរដ្ឋបាលរាធានីភ្នំពេញ នឹងធ្វើការដេញថ្លៃយកក្រុមហ៊ុនចំនួន៣ មកប្រតិបត្តិការប្រមូលសំរាម ហើយគាត់គិតថា គាត់មិនបានចូលធ្វើការងារបន្ត។
ក្នុងករណីនេះ លោកអភិបាលបានផ្ញើសារជូនកម្មករកម្មការិនីទាំងអស់ថា ការបង្កើតឱ្យមានក្រុមហ៊ុនប្រមូលសំរាមចំនួន ៣តំបន់នេះ គឺដើម្បីធ្វើយ៉ាងណាឱ្យការសំរាមក្នុងរាជធានីភ្នំពេញ មានភាពលឿនរហ័សបញ្ចៀសការកកស្ទះ ខណៈដែលក្រុមហ៊ុនទាំងអស់នោះ នឹងយកកម្មកររបស់ក្រុមហ៊ុនស៉ីទ្រី ដែលមានការជួយពីរដ្ឋបាលរាជធានីភ្នំពេញមកបំរើការងារដ៏ដែរ។
ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា «ខ្ញុំសូមផ្ញើសារជូនកម្មករកម្មការិនី អ្នកប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញថា មិនដូចការគិតរបស់គាត់ទេ កិច្ចការងារយកសំរាម ក្រុមហ៊ុនថ្មីមកក៏ត្រូវការកម្មករ ហើយកម្មករនឹងបន្តអតីតភាព ដោះស្រាយនៅដដែល។ ឧទាហរណ៍ក្រុមហ៊ុន ស៉ីទ្រី ដេញបានតំបន់ណាមួយនោះ ក្រុមហ៊ុនប្រតិបត្តិនៅតំបន់នោះ បើកម្មករលើសអាចដាក់ពាក្យទៅក្រុមហ៊ុន ថ្មីមួយទៀត ដែលមានការជួយជ្រោមជ្រែងពីរដ្ឋបាលរាជធានីភ្នំពេញ ហើយប្រាក់អតីតភាព គឺមិនឱ្យគាត់មានការបាត់បង់ទេ សូមឱ្យគាត់ចូលធ្វើការវិញ»។
លោកអភិបាលបានបញ្ជាក់ ដើម្បីដោះស្រាយបញ្ហាចំពោះមុខនេះ អាជ្ញាធររាជធានីភ្នំពេញ បានបញ្ចេញរថយន្តប្រមូលសំរាម ដែលទើបនឹងទិញថ្មីចំនួន ៧០គ្រឿង រួមជាមួយកំលាំងសន្តិសុខ និងប្រជាការពារ រាប់សិបនាក់ ដើម្បីចេញប្រតិបត្តការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ។
លោកក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋទាំងអស់ វេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសការកកស្ទះសំរាម សំណល់រឹង ខណៈដែលរដ្ឋបាលរាជធានីភ្នំពេញ កំពុងតែឱ្យអាជ្ញាធរខណ្ឌទាំង១៤ ប្រមូលតាមខណ្ឌរៀងៗខ្លួន។

សូមបញ្ជាក់ថា ចាប់តាំងពីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៉ីទ្រី បាននឹងកំពុងធ្វើកូដកម្ម ដោយមិនចេញប្រមូលសំរាម ដែលធ្វើឱ្យមានសំរាមកកស្ទះនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ