ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
លោកមេបញ្ជាការរងខេត្តកំពង់ធំម្នាក់ ពិតជាថ្លើមធំពាសមេឃមែនហ៊ានឃុបឃឹតគ្នាយកដីព្រលានយន្ដហោះលក់ចែកលុយគ្នាយ៉ាងរំភើយ
Wed,07 October 2020 (Time 11:12 AM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 174នាក់)

កំពង់ធំ=ដីព្រលានយន្ដហោះវល្លិ៍យាវគឺជាដីសាធារណះរបស់រដ្មត្រូវបានមេបញ្ចាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលគេបានស្គាលឈ្មោះ យី សំអូន បានលួចដីរបស់រដ្ឋនិងឃុបឃិតគ្នាលក់យ៉ាងស្ងាមស្ងាត់មិនខ្លាចរអាពីសំណាញច្បាប់បន្តិចសោះឡើយ រហូតមកដល់ពេលនេះត្រូវបានបែកធ្លាយខណះពេលដែលក្រុមឆ្លៀតឱកាសបោះបង្គោលជាដីឡូត៍សំរាប់លក់ក៏មាន ទើបធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ថ្នាក់ដឹកនាំខេត្តកំពង់ធំ ត្រូវបានឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ចាត់អោយក្រុមការងារចម្រុះជាច្រើនរូបដឹកនាំដោយ ឯកឧត្តម សុខ ហៃ អភិបាលរងខេត្តកំពងធំ ដើម្បីចុះស្រាវជ្រាវហើយបានដកបង្គោលចេញនិងកាយប្រឡាយជុំវិញដីព្រលានយន្តហោះដើម្បីថែរក្សាសម្បត្តិរបស់រដ្ឋ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលមានដីនៅទីនោះបានបង្ហើបអោយដឹងថា លោកវីរៈសេនីយ៍ឯក យី សំអូន មេបញ្ចាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលធ្លាប់មានរឿងអាស្រូវជាច្រើនលើកច្រើនសារកន្លងមក គឺបានលក់ដីចំនួនពីរប្លង់ ដែលប្លង់ទីមួយមានទំហំ.2.9937/ha
ដែលមានចំណុចUTM
1.491971.1412364
2.491898.1412293
3.491695.1412534
4.491762.1412534
ចំណុចប្លង់ទី 2 មានទំហំ.18869m
ដែលមានចំណុចUTM
1.491779.1412178
2.491853.1412250
3.491661.1412366
4.491623.1412298
ក្នុងនោះតំលៃ១២ម៉ឺនដុល្លា ទំហំដីរបស់លោកវីរៈសេនីយ៍ឯក យី សំអូន ទាំងពីរខាងលើនេះគឺលោកស្រីមេភូមិវល្លិ៍យាវនិងអ៊ុប្រុសអនុភូមិជាអ្នកចង្អុលបង្ហាញ មូលហេតុដែលមេភូមិដឹងឮរឿងនេះដោយសារលោក យី សំអូន ប្រើល្បិចថាទិញដីខាងលើនេះបម្រុងធ្វើបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុងភូមិវល្លិ៍យាវសូមស្នើទៅឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេត្តាបើកការស៊ើបអង្កេតចំពោះលោកវរសេនីយ៍ឯក យី សំអូន ដោយឡែកបុគ្គលម្នាក់នេះតែងតែប្រើអំណាចទៅគាបសង្កត់លើប្រជាពលរដ្ឋស្លូតត្រង់និងធ្លាប់ប្រើអំពើហិង្សាទៅលើអ្នកគ្រប់គ្រងអនាម័យនៅជើងភ្នំសន្ទុកថែមទៀតផង។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ