ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ក្រសួងធនធានទឹក ចេញសេចក្ដីជូនដំណឹង ចាប់ពីថ្ងៃទី០៧-០៩ ខែតុលា កម្ពុជានឹងមានភ្លៀង និងខ្យល់សូមប្រុងប្រយ័ត្នខ្ពស់
Mon,05 October 2020 (Time 11:24 AM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 17នាក់)

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ សង្កេតឃើញថា ប្រព័ន្ធសម្ពាធទាប បានបន្តលាតសន្ធឹងឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់ទៅនឹងសម្ពាធទាបមួយនៅលើសមុទ្រចិនខាងត្បូង។

ក្រសួងបន្តថា ដោយឡែកនៅលើសមុទ្រចិនខាងត្បូង នឹងអាចកើតមានជាវិសម្ពាធទាប (Tropical Depression) ឬជាព្យុះ (Tropical Storm) ដើរសំដៅឆ្ពោះចូលដល់លើភាគខាងត្បូង ប្រទេសវៀតណាម នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២០។ ស្ថានភាពអាកាសធាតុបែបនេះ នឹងធ្វើឱ្យបណ្ដាខេត្តស្ទើរទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២០ នឹងអាចមានភ្លៀង និងខ្យល់កើនឡើង។

ចំពោះបណ្ដារាជធានី ខេត្តនៅភាគខាងត្បូង ខេត្តខាងកើតជាប់ប្រទេសវៀតណាម និងបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន ដែលធ្វើឱ្យទីទំនាបក្បែរផ្លូវទឹក តំបន់ភ្នំ និងតំបន់ជួរភ្នំក្រវាញ នៅក្នុងភូមិសាស្ត្រនៃបណ្ដាខេត្តទាំងនោះ ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ជាមួយគ្នានោះ នៅតំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

ជាមួយគ្នានេះក្រសួងធនធានទឹក បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋដែលរស់នៅក្នុងទីប្រជុំជន ទីទំនាបក្បែរផ្លូវទឹក និងបងប្អូនប្រជានេសាទ និងអ្នកធ្វើ ដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវ គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើ បាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីចាំបាច់៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនជាតិតៃវ៉ាន់២នាក់ ពាក់ព័ន្ធករណី ផលិតនិងប្រើប្រាស់គ្រឿង​ញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបានខេត្តស្វាយរៀង ប្រារព្ធមីទ្ទិញរំ​ឭកខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យ​ជម្នះ ៧មករា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ថ្ងៃជ័យ​ជម្នះ៧មករា គឺជាថ្ងៃ​បើកឡើងវិញនូវទំព័រស​ករាជថ្មី នៃឯករាជ្យ សេរីភាព សន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភា​ពសង្គម (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពត ប្រារព្ធខួបលេីកទី៤១​ នៃទិវាជ័យជម្នះ៧មករា នៅសាលមហោស្របខេត្ត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​ ជាវ តាយ​ ដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ខេត្ត ពិនិត្យពិភាក្សា​ និងសម្រេចលើសំណើ របស់រដ្ឋបាលក្រុង ស្រុក (សហការី)

វីដែអូ