បន្ទាយមានជ័យ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំឱ្យមានការលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ ឬប្រទេសជិតខាង ដែលនាំឱ្យមានការចាញ់បោកមេខ្យល់ ឬជាប់គុក ក៏ដូចជាការឆ្លងជំងឺកូវីដ១៩ ។ សម្ដេចថ្លែងយ៉ាងដូច្នេះ ក្នុងឱ្យកាសចអញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងស្រុកង្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ។ នាឱកាសដ៏ឱឡារិកនេះ សម្ដេច ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា ថ្មីៗនេះ លោកតាស៊ុច ដែលជាព្រះសង្ឈគង់នៅសុរិន្ទ បានអំពាវនាវមកខ្មែរយើង ថាសព្វថ្ងៃមានការបន្តចាញ់បោកមេខ្យល់ ដែលនាំចូលទៅធ្វើការនៅប្រទេសថៃ ដូច្នេះសុំសូមណូមពរប្រជាពលរដ្ឋខិតខំធ្វើការនៅក្នុងប្រទេសរបស់យើង កុំលួចឆ្លងដែនដោយខុសច្បាប់ ព្រោះការទៅប្រទេសជិតខាងខុសច្បាប់នាំឱ្យចាញ់បោកគេ ពេលខ្លះក៏ត្រូវគេចាប់ដាក់គុក និងត្រូវបញ្ជូនឱ្យតឡប់មកវិញ ហើយចំពេលសម័យកូវីដនេះទៀត អាចនឹងឆ្លងដល់គេឯង ពិសេសអាចនាំជំងឺចូលមកកម្ពុជាថែមទៀតផង» ។ សម្ដេចបានបន្តថា រាជរដ្ឋាភិបាលនឹងបន្តសហការជាមួយប្រទេសថៃ វៀតណាម និងឡាវ ដើម្បីសម្រួលភាពងាយស្រួលក្នុងការចាំបាច់នានា ប៉ុន្តែសុំកុំឱ្យមានការចាញ់បោកបន្ថែមទៀត ។ សូមជម្រាបថា កាលពីពេលកន្លងទៅ លោកតាស៊ុច ដែលជាព្រះសង្ឃគង់នៅសុរិន្ទ ប្រទេសថៃ បានអំពាវនាវតាមបណ្ដាញសង្គម សុំកុំឱ្យប្រជាពលរដ្ឋខ្មែរចាញ់បោកមេខ្យល់ដែលនាំទៅធ្វើការនៅប្រទេសថៃបន្តទៀត បើស្ថានការណ៍ព្រំដែនប្រទេសថៃមិនទាន់បើកកុំជឿអ្នកណាឱ្យសោះ ព្រោះមេខ្យល់ឆក់យកឱកាសចំណេញទារប្រាក់ក្នុងម្នាក់១០០ដុល្លារ នាំចូលប្រទេសថៃ ប៉ុន្តែពេលទៅដល់ប្រទេសថៃក្រុមប៉ូលិសថៃនឹងចាប់បញ្ជូលមកវិញ ឬអាចជាប់គុកតែម្ដង ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ