ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
គ្រឿងចក្រចំនួន២ធ្វើសកម្មភាព ឈូសឆាយកាយព្រំយកដីរដ្ឋ ធ្វើសកម្មសិទិ្ធល្មើសច្បាប់រាប់សឹបហត្ថតា ត្រូវសមត្ថកិច្ចបង្ក្រាប
Fri,23 October 2020 (Time 11:53 AM)
ដោយ ៖ (ចំនួនអ្នកអាន: 167នាក់)

ខេត្តស្ទឹងត្រែង: ជនល្មើសច្បាប់ដែលប្រើគ្រឿងចក្រចំនួនពីរគ្រឿង ធ្វើសកម្មភាពលួចឈូសឆាយ កាយព្រំដីរដ្ឋដើម្បីយកធ្វើជាកម្មសិទ្ធរាបសឹបហិត្ថតា ត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានគបាលខេត្ត ដឹកដោយលោកវ៉ា សុផាន់ ដោយមានការសម្របសម្រួលបញ្ចាផ្ទាល់ពីរលោកជេត ខេមរា ព្រះរាជអាជ្ញាអយ្យការសាលាដំបូងខេត្តស្ទឹងត្រែង ប្រតិបត្តិការនេះធ្វើឡើងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ដែលស្ថិតក្នុងភូមិវាលខ្សាច់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង។
រហូតមកដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ គេនៅពុំទាន់ឃើញមានសម្លាំងសមត្ថកិច្ច ឬកម្លាំងរបស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើស្រុក ធ្វើការដឹកជញ្ចូនយកមករក្សាទុកនៅស្នាក់ការជំនាន ណាមួយនៅឡើយទេ ដើម្បីចាត់ការតាមនិតិវិធី ក៍ដូចធ្វើការកោះហៅឬនាំខ្លួនជនប្រព្រិត្តិបទល្មើស ដែលគេស្គាល់ឈ្មោះ(ឌី)ជាម្ចាស់គ្រឿងចក្រ និងម្ចាស់ដីល្មើសច្បាប់ រស់នៅភ្នំពេញ ដែលជីះរថយន្តសេរីទំនើប ម៉ាក(TUNTRA) ពណ៍ខៀវទឹកបិច ពាក់ស្លាកលេខភ្នំពេញ2A.8865 យកមកដាក់ទោសទាន់តាមផ្លូវច្បាប់នៅឡើយនោះទេ។

ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបានលួចបង្ហើបឲ្យដឹងថា: ចំពោះអ្នកភូមិអ្នកស្រុកសូម្បីតែកាប់ឆ្ការព្រៃបន្តិចបន្តួច តាមកម្លាំង និងលទ្ធិភាពដែលអាចធ្វើបាន ខំប្រឹងជាច្រើនឆ្នាំមក ទំរាំបានដី១ហត្ថៗដើម្បីបង្កបង្កើនផល ធ្វើកសិកម្មទុកគ្រាន់ដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ ក៏ត្រូវសមត្ថកិច្ច និងជំនាញរដ្ឋបាលព្រៃឈើ ដូចកម្លាំងមន្ត្រីបរិស្ថានមកហាមឃាត់ ដកហូតជាសម្បត្តិរដ្ឋ ដកនិងកាប់បំផ្លាញ់ផលដំណាំពួកគាត់ និងរុះរើខ្ទមចំការចោល និងចាប់ឃាត់ខ្លួន ខ្លះទៀតបញ្ចូនឈ្មោះទៅតុលាការ ដើម្បីចោទប្រកាន់ទៅលើផ្លូវច្បាប់ ដាក់ទោសទាន់អ្នកខ្លះជាប់ពន្ធនាគារទៀតផង។ ចំណែកអ្នកមានលុយ អ្នកមានអំណាច ដាក់គ្រឿងចក្រ ឈូសឆាយបំផ្លិចបំផ្លាញដីព្រៃចម្រកសត្វព្រៃ និងយកដីព្រៃរបស់រដ្ឋ រាប់សិបហត្ថតា ជាកម្មសិទ្ធិ គេពុំដែលឃើញ មានទោសទាន់នោះឡើយ។ គេសង្កេតឃើញតែអ្នកក្រីក្រ គ្មានធនធានគ្មានលុយលូកប៉ាន់ ទើបជាប់ពន្ធនាគារជាបន្តបន្ទាប់ ទើបពួកគាត់ស្នើសុំឪ្យតុលាការមេត្តាពិនិត្យ និងស៉ើបអង្គេតរឿងដីធ្លីនេះឪ្យបានច្បាស់លាស់ ក្នុងករណីនេះផងចុះ មុននិងសម្រេចក្តី ជៀសវាងកំឪ្យអ្នកក្ររងនូវភាពអយុត្តិធម៌។

ជុំវិញរឿងនេះលោកវ៉ា សុផាន់ ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យអ្នកសារព័ត៌មានយើងដឹងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០និយាយថា: ការចុះបង្ក្រាបគ្រឿងចក្រពីរគ្រឿងខាងលើ ដោយមានការសម្របសម្រួល ចង្អៀតចង្អល់បង្ហាញពីរលោកជេត ខេមរា ព្រះរាជ្ញាអយ្យការសាលាដំបូងខេត្ត និងបញ្ហាផ្ទាល់ពីលោកអ៊ូត ស៉ីវត្ថា ស្នងការដ្ឋាននគាបាលខេត្ត ដឹកនាំកម្លាំងសហការជាមួយរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ ធ្វើការចុះបង្ក្រាបដល់ទីតាំងដីខាងលើ គ្មានច្បាប់កាន់កាប់ស្រប់ច្បាប់ឡើយ ដែលគ្រឿងពីរគ្រឿងកំពង់ធ្វើសកម្មភាពជាក់ស្តែង ទើបឈាន់ដល់ឃាត់និងបង្ក្រាបនៅទីតាំងតែម្តង។

លោកបន្តថា: ក្រោយការបង្ក្រាបរួចគ្រឿងចក្រទាំងពីរគ្រឿងខាងលើ ត្រូវបានប្រគល់ឪ្យទៅជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការតាមនិតិវិធី តាមការចង្អល់បង្ហាញពីរលោកព្រះរាជអាជ្ញា។ លោកបញ្ចាក់ថា បច្ចុប្បន្ននេះគ្រឿងចក្រទាំងពីរនៅនិងកន្លែងដដែល ព្រោះគ្រឿងចក្រនោះវាខូចបញ្ឆេះមិនឆេះ ទើបកម្លាំងសមត្ថកិច្ចជំនាញនៅយាមសិន ដោយមិនអាចយកចេញមកបាន។ លោកថា:ខណ:ពេលមេឃកំពង់ភ្លៀង រាល់ថ្ងៃផងនោះធ្វើឪ្យផ្លូវខូចបែកភួក ផុងមិនអាចយកចេញបាន រងចាំរហូយដល់មេឃស្រល:ដីស្ងួតបន្តិច ទើបអាចយកមកបាន។

លោក វ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ា បានប្រាប់ភ្នាក់ងារអ្នកសារពត៍មានតាមទូរស័ព្ទមកថា: ករណីបង្រ្កាបគ្រឿងចក្រដែលឈូសឆាយយកដីព្រៃរបស់រដ្ឋរាប់សិបហិកតាខាងលើ ដោយខុសច្បាប់ចំនួន២គ្រឿងនោះ គឺខាងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគបាលខេត្ត ជាអ្នកបង្រ្កាបបាននៅនិងកន្លែង ហើយទើបប្រគល់អោយមកខាងលោក ដែលជាជំនាញរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ រួចរាល់ហើយដែរ តែបច្ចុប្បន្ននេះនៅមិនទាន់បាន នាំយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើនៅឡើយទេ ព្រោះគ្រឿងចក្រនោះក្រោយការបង្ក្រាប វាខូចដេមិនឆេះ ហើយត្រូវភ្លៀងរាល់ថ្ងៃ ធ្វើឪ្យផ្លូវចូលនោះបែកភួកខ្លាំងយកចេញមិនទាន់បាន។

គួរលឹកផងដែរថា: ក្នុងនោះប្រជាពលរដ្ឋក៍សូមសំដែងការត្រេកអរ យ៉ាងខ្លាំងចំពោះចំណាត់ការរបស់ព្រះរាជអាជា្ញ និងសមត្ថកិច្ច និងមន្ត្រីជំនាញផងដែរ ទៅលើក្រុមដើយកគ្រឿងចក្រវៃព្រៃ ខ្ចីដៃពលរដ្ឋឪ្យស៉ីឈ្នួល ឬក៏កាប់ឆ្ការផ្តួលរំលំព្រៃឈើរបស់រដ្ឋ លក់ឲ្យខ្លួនបានលះថាជាដីវាលនិងមានច្បាប់ រួចយកគ្រឿងចក្រ ចូលឈូសឆាយដីិព្រៃនោះធ្វើជាកម្មសិទ្ធ។ តែពួកគាត់រងចាំមើលដែរថា តើអ្នកមានលុយមានអំណាច ជាពិសេសម្ចាស់ឈ្មោះ(ឌី)ដែលមានគ្រឿងចក្រ យកធ្វើសកម្មភាពឈូសឆាយ ដីព្រៃរបស់រដ្ឋរាប់សិបហិកតា ដោយមានម្ចាស់ដីថាជាអ្នកធំម្នាក់រស់នៅភ្នំពេញនោះ យកមកធ្វើជាកម្មសិទ្ធិស្របច្បាប់ តើអាចគេចរួចខ្លួនផុតពីរសម្នាញ់ច្បាប់ទៀតដែរឬទេ ក្រោមចំណាត់ការរបស់ព្រះរាជអាជ្ញាអយ្យការសាលាដំបូងខាងលើនោះ។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ