ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
សូមថ្លែងអំណរ អរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឯកឧត្ដម សេង ទៀង និង ឯកឧត្ដម ដួង ដារ៉ា ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត
Thu,22 October 2020 (Time 12:13 PM)
ដោយ ៖ (ចំនួនអ្នកអាន: 160នាក់)

ភ្នំពេញ :《ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០》: ក្នុងនាមខ្ញុំបាទ ជា លីហ៊ាង ជាប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-អាស៊ាន និង តាងនាមឱ្យ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស សូម អបអរសាទរ និងសូមថ្លែងអំណរ អរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឯកឧត្ដម សេង ទៀង និង ឯកឧត្ដម ដួង ដារ៉ា ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត ដែលមួយរយ:នេះ បានខិតខំទាំងយប់-ថ្ងៃ យក ចិត្តទុកដាក់ អស់ពី កម្លាំងកាយ-ចិត្ត គៀងគរ សប្បុរសជននានា បានលោក ឧកញ៉ាៗ ដែលមានចិត្ត សប្បុរទាំងអស់ បានចូលរួម បរិច្ចាគនូវ ថវិការ និងស្បៀង អាហារជាច្រើនដូចជា ÷ អង្ករ ត្រីខ មី តង់កៅស៊ូ និងសម្ភារ: ផ្សេងៗ មួយចំនួនធំទៀត ។ល។ តាមរយៈ ឯកឧត្ដម សេង ទៀង រដ្ឋលេខាធិការទីស្ដីការគណ:រដ្ឋមន្ត្រី ជាទីប្រឹក្សាផ្ទាល់ សម្ដេចនាយករដ្ឋមន្រ្តី និងឯកឧត្ដម ដួង ដារា អនុរដ្ឋលេខាធិការទីស្ដីការគណ: រដ្ឋមន្ត្រី និង ជាជំនួយការផ្ទាល់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយ សារទឹកជំនន់ ស្របតាមការអំពាវនាវរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ។ ពិតណាស់ ខ្មែរកាន់តែរឹងមាំ ព្រោះខ្មែរចេះរួបរួមសាមគ្គីគ្នា ចេះជួយគ្នាទៅវិញ ទៅមក នៅគ្រប់កាលៈទេសៈ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ។
យើងត្រូវរួបរួមសាមគ្គីគ្នាដោយស្មោះត្រង់មោះមុត រឹងមាំ ត្រូវចូលរួបរួមគ្នា កសាងនូវអំពើល្អ ចែករំលែក ក្តីស្រឡាញ់ និង ស្នាមញញឹម សូមបងប្អូន មន្ត្រីរាជការយើងគ្រប់ជាន់ថ្នាក់ ត្រូវមានចិត្ត អាណិតស្រឡាញ់ប្រជាពលរដ្ឋរបស់យើង ដែលពួកគាត់ កំពង់រស់នៅគ្រប់ទីកន្លែង ដោយគ្មានការរើស អើងពូជសាសន៍អ្វីឡើយ ៕
បញ្ជីឈ្មោះលោកឧកញ៉ាៗ ដែលបានចូលរួមបរិច្ចាគថវិការ និងស្បៀងអាហារផ្ទាល់ខ្លួន ជាមួយរាជរដ្ឋាភិបាលដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ដែលកំពង់រងគ្រោះ ដោយសារទឹកជំនន់ វគ្គបន្ទាប់នេះមានឈ្មោះ ដូចខាងក្រោម ÷
1/ ឧកញ៉ា អុឹង ឃាង ទីប្រឹក្សាសភាពពាណិជ្ជកម្មកម្ពុជា នឹងជា ប្រធានក្រុមប្រឹក្សាភិបាល (T.O.I.C) ។
2/ ឧកញ៉ា ហួត ជា ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា ។
3/ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា សមាជិកអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ។
4/ ឧកញ៉ា ឡាយ លន់ ទីប្រឹក្សាសភាពពាណិជ្ជកម្ម ខេត្តសៀមរាប ។
5/ ឧកញ៉ា ចាង ជីវិញ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្ម ខេត្តកោះកុង ។
6/-ឧកញ៉ា សុខ រ៉ាដូ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានសភាពាណិជ្ជកម្ម ខេត្តស្វាយរៀង ។
7/-ឧកញ៉ា ម៉េន កានី ម្ចាស់បុរី GM
8/ ឧកញ៉ា នួន អក ម្ចាស់ កំពតឋានសួគ៌ ។
សូមគោរពជូនពរ សូមឱ្យវត្ថុស័ក្តិសិទ្ធិក្នុងលោក តាមថែរក្សា បីបាច់ ឯកឧត្ដម លោកជំ ទាវ និង លោកឧកញ៉ាៗ គ្រប់ពេលវេលា ព្រមទាំងទទួលបាននូវពុទ្ធពរ៤ប្រការគឺ ÷ អាយុ វណ្ណ: សុខ: និងពល: កុំបីឃ្លាងឃ្លាតឡើយ ជាពិសេសសូមឱ្យសត្រូវមកពីមុខរំលង មកពីខ្នងឱ្យរលាយ បាកបបខ្លបខ្លាចទៅជាមិត្តអស់ទៅអ្ហង !!!៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ