ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ភ្ញាក់ផ្អើលរថយន្តសេរីទំនើបលួចដឹកឈើល្មើសច្បាប់ ក្រោយបែកកង់សមត្ថកិច្ចទៅដល់ដាក់មេព្រូចរត់ចោលរថយន្តបាត់
Mon,19 October 2020 (Time 12:36 PM)
ដោយ ៖ (ចំនួនអ្នកអាន: 189នាក់)

ខេត្តព្រះវិហារ: នៅព្រឹកថ្ងៃទី១៨ ខែតុលា,ឆ្នាំ២០២០ មានរថយន្ត៣គ្រឿងមានម៉ាកសុីណា១គ្រឿង និងលុចស៉ីស២គ្រឿង បើកចេញពីរស្រុកសង្គមថ្មី ខេត្តព្រះវិហារ កោលបំណងសំដៅឆ្ពោះ ទៅខេត្តកំពង់ធំ យ៉ាងប្រញាប់ប្រញាល់ រ៉េពេញផ្លូវយ៉ាងអនាធិប្បតេយ្យ។ ស្រាប់តែមកដល់ចំណុចចម្ការកៅស៊ូរ ស្ថិតក្នុងភូមិ អូពោធិ ឃុំអូរពោធិ៍ ស្រុករវៀង ខេត្តព្រះវិហារ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៩ លេខ៥០ បានបែកកង់ក្រោយ រួចក៍បានបើកអែបមកខាងស្ដាំលើចិញ្ចើមផ្លូវ ដោយទៅមុខលែងរួច។

ឃើញដូច្នោះសមត្ថកិច្ចនៅតាមដងផ្លូវ សង្ស័យក៍បានឈប់មើល ហើយក៍ហៅតៃកុងមកសួរនាំ ភ្លាមៗនោះផងដែរតៃកុងឃើញសភាពមិនស្រួល ក៍ដើសំដៅទៅរថយន្ត២គ្រឿងខាងមុខ ដែលជាបក្សពួកគេដោយមិនបានឆ្លើយនិងសំនួរសមត្ថកិច្ចឡើយ ស្រាប់តែចូលរថយន្តខាងមុខ បើកចេញទៅបាត់បន្សល់រថយន្តបែកកង់ខាងលើ ទើបសមត្ថកិច្ចសង្ស័យក៍បើកទ្វារថយន្តដែលបែកកង់ខាងលើនោះ ស្រាប់តែឃើញក្នុងរថយន្តផ្ទុកទៅដោយឈើប្រណិតជាច្រើនដុំពេញរថយន្តតែម្តង។

សមត្ថកិច្ចបានបញ្ចាក់ថា: ក្រោយធ្វើការពិនិត្យទៅលើរថយន្តម៉ាកស៉ីណា ពណ៌សរ ពាក់ស្លាកលេខបាត់ដំបង.2A.6154 ដែលដឹកជញ្ជូនបទល្មើសព្រៃឈើខាងលើនេះ ក្រោយធ្វើការបង្ក្រាបហើយ មន្ត្រីបរិស្ថានក៍បានយករថយន្តខាងលើ មកស្នាក់ការបរិស្ថានអូរពោធិ ដើម្បីរក្សាទុករងចាំម្ចាស់ចូលខ្លួន មកដោះស្រាយដើម្បីចាត់ការតាមនិតិវិធីច្បាប់។ សូមបញ្ជាក់ថាក្រោយការបង្ក្រាប ឈើទាំងនោះនូវមិនទាន់បាន រាប់ដឹងចំនួនម៉ែត្រគូបនៅឡើយទេ។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ