ខេត្តកែប៖កាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈម្ចាស់ផ្ទះជួយឆោឡោដោយសារជនបរទេសម្នាក់ដេកស្លាប់ក្នុងផ្ទះជួលរបស់ខ្លួនដោយមិនដឹងមូលហេតុ។សូមជំរាបដែរថា៖ហេតុការណ៍ភ្ញាក់ផ្អើលខាងលើបានកើតឡើង ត្រង់ចំណុចផ្ទះជួយមួយកន្លែងស្ថិតក្នុងភូមិថ្មី សង្លាត់ព្រៃធំ ក្រុងកែប ខេត្តកែប។បើតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះឈ្មោះ យ៉ាវ ពេន ភេទប្រុស មុខរបរកសិករ រស់នៅក្នុងភូមិកើតហេតុខាងលើ បានឲ្យដឹងថា៖ជនបរទេសដែលស្លាប់នេះ ទើបតែមកជួលផ្ទះរបស់គាត់ស្នាក់នៅបានតែ២ថ្ងៃប៉ុណ្ណោះ ដោយបុរសបរទេសរងគ្រោះ បានមកជួលស្នាក់អាស្រ័យ នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៥ខែសីហា ឆ្នាំ២០១៨ ក្នុង១ខែតម្លៃ១៥០ដុល្លារ ហើយក៏មិនទាន់បានបំពេញឯកសារ និងថតលិខិតឆ្លងដែននៅឡើយទេ។ម្ចាស់ផ្ទះបានបន្តថា៖ការប្រទះឃើញជនរងគ្រោះស្លាប់នេះ ដោយសាររូបគាត់មិនឃើញបុរសរងគ្រោះចេញមកអង្គុយលេងនៅមុខផ្ទះដូចរយៈពេលមុនទើបទៅអើតមើលតាមមាត់បង្អួច ក៏ឃើញជនបរទេសរូបនោះដេកមិនកម្រើកសោះ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។ទាក់ទិននឹងករណីបុរសជនបរទេសស្លាប់ខាងលើ សមត្ថកិច្ចដែលកំពុងធ្វើកោសល្យវិច័យសព បានឲ្យដឹងថា៖ជនបទេសដែលស្លាប់ខាងលើមានឈ្មោះ ECHTERNACHT FRIEDRICH WILHELM អាយុ៥១ឆ្នាំ ជនជាតិអាឡឺម៉ង់ មុខរបរអ្នកទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ C2UK33NHID<<6709246M2802149<<< ចំពោះការត្រួតពិនិត្យនៅលើខ្លួនសពគឺគ្មានអី្វគួរឲ្យសង្ស័យនោះទេ ដោយជនរងគ្រោះបានបន្សល់ទុកនូវកូនកាបូបមួយមានប្រាក់ដុល្លាចំនួន$50និងប្រាក់រៀលចំនួន៤៥៩០០៛ ម៉ាស៊ីនថតមួយគ្រឿង ទូរស័ព្ទម៉ាក ហូវៃមួយគ្រឿង រួមនិងលិខិតឆ្លងដែនផងដែរ។ក្រោយពីត្រួតពិនិត្យសមត្ថកិច្ចបានសន្និដ្ឋានថា៖ជនបរទេសនេះស្លាប់បណ្តាលមកពីជំងឺគាំងបេះដូង ខណៈដែលជនរងគ្រោះផឹកស្រាច្រើនហួសកម្រិត។បច្ចុប្បន្នសពជនបរទេសត្រូវបានសមត្ថកិច្ចកំពុងទំនាក់ទំនងទៅខាងស្ថានទូតឲ្យមកទទួលដើម្បីប្រគល់ជូនទៅក្រុមគ្រួសារនៅប្រទេសអាឡឺម៉ង់៕
ព័ត៌មានគួរចាប់អារម្មណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមទុកដាក់សំរាមក្នុងធុងកុំចោលពាលវាពាសកាលនាំឲ្យប៉ះពាល់បរិស្ថាន (រស្មីកូនខ្មែរ)
សម្ពោធសមិទ្ធផលនានា នៅវត្តនន្ទសិរិគន្ធរាម ស្រុកមង្គលបូរី ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ឯក គង់ ប៊ុនលី (រស្មីកូនខ្មែរ)
គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តព្រៃវែង រៀបចំសន្និបាតបូកសរុបការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ (រស្មីកូនខ្មែរ)
មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ ទទួលស្វាគមន៍ ប្រតិភូកងកម្លាំងថៃ ច័ន្ទបូរី-ត្រាត ដំណើរទស្សនកិច្ចជាផ្លូវការ នៅទីបញ្ជាការ យោភូមិភាគទី៥ (រស្មីកូនខ្មែរ)
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្តខន្តីរស្មីព្រហ្មសែន ស្ថិតនៅឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង (រស្មីកូនខ្មែរ)
វីដែអូ